វៀតណាមអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃឈូង សមុទ្រ Pan-Beibu លើកទី ១០

(VOVWORLD) - នាថ្ងៃទី ២៤ ខែឧសភា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃឈូងសមុទ្រ Pan-Beibu លើកទី ១០ បានប្រារព្ធឡើងនៅទីក្រុង ណាននីង នៃតំបន់ ស្វយ័តជនជាតិ Choang - ក្វាងស៊ី (ភាគនិរតីនៃប្រទេសចិន)។
វៀតណាមអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃឈូង សមុទ្រ Pan-Beibu លើកទី ១០ - ảnh 1វៀតណាមអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃឈូង សមុទ្រ Pan-Beibu លើកទី ១០ 

អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van Cong បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួម និងបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីផងដែរ។ លោក Nguyen Van Cong បានអះអាងថា វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការសាងសង់ផ្លូវដឹកជញ្ជូនតាមរយៈរបៀប ជាច្រើនដែលតភ្ជាប់រវាងតំបន់ភាគនិរតីនៃប្រទេសចិនជាមួយនឹងតំបន់នានារបស់វៀតណាម ក៏ដូចជា បណ្តាប្រទេសដទៃទៀតក្នុងតំបន់នោះដែរ។ ផ្ទុយមកវិញ តាមរយៈផ្លូវទាំងនេះ យើងអាច សន្សំសំចៃពេលវេលា និងចំណាយក្នុងការដឹក ជញ្ជូនទំនិញពីតំបន់អាស៊ានទៅដល់បណ្តាប្រទេសអាស៊ីកណ្តាលនិងអឺរ៉ុបផងដែរ។វៀតណាមនឹងសិក្សាស្រាវជ្រាវនិងជ្រើសរើសគម្រោងនានាដែលសមស្របនឹង គោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម។ពិសេសក្នុងការកៀរគរដើមទុននិងប្រភពជួយឧបត្ថម្ភគាំទ្រនានាសំរាប់គម្រោងដ៏សំខាន់ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ