វៀតណាមអញ្ជើញជាអធិបតីកិច្ចសន្ទនាអន្តរជាតិស្ដីពី"បច្ចេកវិទ្យា ព័ត៌មាន ផ្សព្វផ្សាយ និងលុបបំបាត់ភាពក្រីក
(VOVWORLD) -នាថ្ងៃទី ១៧ កក្ដដា នៅខាងក្រៅសម័យប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) នៃអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក អាមេរិក
វៀតណាមអញ្ជើញជាអធិបតីកិច្ចសន្ទនាអន្តរជាតិស្ដីពី"បច្ចេកវិទ្យា ព័ត៌មាន ផ្សព្វផ្សាយ និងលុបបំបាត់ភាពក្រីក |
នាថ្ងៃទី ១៧ កក្ដដា នៅខាងក្រៅសម័យប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) នៃអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក អាមេរិកនោះ វៀតណាមរួមទាំងប្រទេសចំនួន ៣ មកពី ទ្វីបទាំង ៣ រួមមាន បង់ក្លាដែស ហ្ស៊ីមបាវេ អ៊ីតាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានរៀបចំកិច្ចសន្ទនាអន្តរជាតិស្ដិពី"បច្ចេកវិទ្យា ព័ត៌មាន ផ្សព្វផ្សាយ និងលុបបំបាត់ភាពក្រីក្រ"។ ក្នុងនាមជាវាគ្មិនសំខាន់នៅក្នុងកិច្ចសន្ទនានេះ អនុរដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគវៀតណាមលោក Nguyen The Phuong ប្រធានគណៈប្រតិភូវៀតណាម ដែលបានចូលរួមសម័យប្រជុំជាន់ខ្ពស់ ECOSOC បានឧទ្ទេសនាមស្ដីពីស្ថានភាពអនុវត្ត បច្ចេកវិទ្យា ព័ត៌មាន និងផ្សព្វផ្សាយក្នុងការលុបបំបាត់ភាពក្រីក្រ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាម ហើយអះអាងនូវការសន្យា និងការខិតខំប្រឹងប្រែងរបស់រដ្ឋក្នុងវិស័យនេះ ក្នុងនោះមានការវិនិយោគទឹកប្រាក់ចំនួន ១១០០០ ពាន់លានដុងដល់ឆ្នាំ ២០២០ ដើម្បីសាលា មន្ទីរពេទ្យ គណៈកម្មាធិការប្រជាជន ឃុំ ក្រុមគ្រួសារក្រីក្រទាក់ទងផ្ទាល់ជាមួយអ៊ីនធឺណិត និងសេវា ទូរគមនាគមន៍ផ្សេងៗទៀត។ លោក Nguyen The Phuong បានអះអាងថាការចូលរួមយ៉ាងពេញលេញរបស់រដ្ឋ ប្រជាជន សហគ្រាស ដៃគូអន្តរជាតិនឹងរួមវិភាគទានជំរុញការអភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យា ព័ត៌មាន ផ្សព្វផ្សាយ ក្នុងការលុបបំបាត់ភាពក្រីក្រ និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SDGs)។
កិច្ចសន្ទនាអន្តរជាតិស្ដីពី"បច្ចេកវិទ្យា ព័ត៌មាន ផ្សព្វផ្សាយ និងលុបបំបាត់ភាពក្រីក្រ" ជាការផ្ដើមគំនិតរបស់វៀតណាមសំដៅពង្រីកតួនាទីជាសមាជិក ECOSOC អាណត្តិ ២០១៦ - ២០១៨ និងរួមវិភាគទានជាក់ស្ដែងក្នុងការពិភាក្សាលើប្រធានបទសំខាន់នៃសម័យប្រជុំជាន់ខ្ពស់ ECOSOC ឆ្នាំនេះ គឺ លុបបំបាត់ភាពក្រីក្រ និងជំរុញភាពសម្បូររុងរឿងនៅក្នុងពិភពលោកមួយកំពុង ផ្លាស់ប្តូរថ្មី៕