វៀតណាម-អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ
(VOVWORLD) - ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអ៊ីតាលីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ប៉ុន្តែនៅតែចាំបាច់ត្រូវជំរុញបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien (រូបថត៖ VNA) |
នាថ្ងៃទី ២៨ មីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញទទួលជួបលោក Marco della Seta ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំនៅវៀតណាម និងលោកស្រី Regina Corradini D' Airenzo អគ្គនាយិកា SIMEST ដែលទីភ្នាក់ងារជំរុញវិនិយោគបរទេសនៃបណ្ដាក្រុមហ៊ុនអ៊ីតាលី និងផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien និងលោកឯកអគ្គរដ្ឋទូត Marco della Seta បានចែករំលែកទស្សនថា៖ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអ៊ីតាលីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ប៉ុន្តែនៅតែចាំបាច់ត្រូវជំរុញបន្ថែមទៀត ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀង EVFTA ត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នាំទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានអត្រាកំណើនវិជ្ជមាន។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអំពាវនាវឱ្យអង្គភាពអាជីវកម្មអ៊ីតាលីវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងរបស់វៀតណាម ជាវិស័យដែលអ៊ីតាលីមានប្រៀបខ្លាំងអំពីបច្ចេកវិទ្យា បទពិសោធន៍ ដើម្បីទាញយកអនុគ្រោះពី EVFTA ៕