វៀតណាមអនុម័តលើកម្មវិធីគន្លឹះជាតិសម្រាប់ការអភិវឌ្ឍគណិតវិទ្យា
(VOVWORLD) - ជាក់ស្តែងនៅឆ្នាំ ២០៣០ វៀតណាមខិតខំប្រឹងប្រែងបង្កើតគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥០០ នៅលើពិភពលោកផ្នែកគណិតវិទ្យា ដែលក្នុងនោះយ៉ាងហោចណាស់មានគ្រឹស្ថានចំនួន ២ ដែរ ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៤០០ ផងដែរ។
ទិដ្ឋភាពទូទៅនៃពិធីបិទកម្មវិធីគន្លឹះជាតិសម្រាប់ការអភិវឌ្ឍគណិតវិទ្យានិងខួប ១០ ឆ្នាំនៃការបង្កើតវិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យាជាន់ខ្ពស់នៅព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ VNA) |
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបតែបានអនុម័តលើ“ កម្មវិធីគន្លឹះជាតិសម្រាប់ការអភិវឌ្ឍគណិតវិទ្យាសម្រាប់ដំណាក់កាល ២០២១-២០៣០” ដោយមានគោលដៅរួម គឺដើម្បីធ្វើឱ្យគណិតវិទ្យាក្លាយជា«ផ្នែកមួយ»នៃការអភិវឌ្ឍទូទៅនៃវិទ្យាសាស្ត្របច្ចេកវិទ្យានិងសេដ្ឋកិច្ចព្រមទាំងលើកកំពស់ឋានៈនៃគណិតវិទ្យារបស់ វៀតណាម នៅក្នុងតំបន់និងលើពិភពលោកផងដែរ។
ជាក់ស្តែងនៅឆ្នាំ ២០៣០ វៀតណាមខិតខំប្រឹងប្រែងបង្កើតគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥០០ នៅលើពិភពលោកផ្នែកគណិតវិទ្យា ដែលក្នុងនោះយ៉ាងហោចណាស់មានគ្រឹស្ថានចំនួន ២ ដែរ ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៤០០ ផងដែរ។ ទន្ទឹមនឹងនេះវៀតណាមក៏ខិតខំបង្កើនទ្វេដងនូវចំនួននៃការប្រកាសនៅក្នុងទស្សនាវដ្តីដ៏ល្បីឈ្មោះនៅលើពិភពលោក (ទស្សនាវដ្តី SCIE) បើប្រៀបធៀបទៅនឹងដំណាក់កាលឆ្នាំ ២០១០- ២០២០។ លើសពីនេះទៀត ចាំបាច់ត្រូវគាំទ្រ សម្របសម្រួលនិងចូលរួមវគ្គបណ្តុះបណ្តាលបណ្ឌិតផ្នែកគណិតវិទ្យា គណិតវិទ្យាសម្រាប់ការអនុវត្ត និងស្ថិតិប្រមាណ ៤០០ នាក់ព្រមទាំងកសាងប្រព័ន្ធចំណេះដឹងវិទ្យាសាស្ត្រគណិតវិទ្យាក្នុងប្រព័ន្ធចំណេះដឹងវៀតណាមឌីជីថលផងដែរ៕