វៀតណាមអនុម័តលើគម្រោងការណ៍ “ដាំដើមឈើចំនួន១ពាន់លានដើមក្នុងដំណាក់កាល២០២១-២០២៥”

(VOVWORLD) - នៅតំបន់នគរនិងជនបទ ដាំដើម ឈើចំនួន៦៩០ លានដើម ចំណែកឯដើមឈើ ៣១០ លានដើមទៀត នឹងប្រមូលផ្ដុំនៅ តាមព្រៃឈើការពារ ព្រៃឈើប្រើប្រាស់ពិសេស និងព្រៃឈើបម្រើផលិតកម្ម សំដៅរួមចំណែកដល់ការការពារបរិស្ថានអេកូឡូស៊ី កែលម្អសោភណ្ឌភាព ទប់ទល់នឹង ការប្រែប្រួលអាកាសធាតុ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់គុណភាពជីវ ភាពរស់នៅរបស់ប្រជាជន ហើយការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ 

វៀតណាមអនុម័តលើគម្រោងការណ៍ “ដាំដើមឈើចំនួន១ពាន់លានដើមក្នុងដំណាក់កាល២០២១-២០២៥” - ảnh 1កម្លាំងយុវជនចូលរួមជួយជ្រោមជ្រែងគម្រោងការណ៍ "ដាំដើមឈើចំនួន១ពាន់លានដើម"។ (រូបថត៖ VNA)
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបតែបានចេញផ្សាយសេចក្ដីសម្រេចចិត្តអនុម័តលើគម្រោងការណ៍ “ដាំដើមឈើចំនួន១ពាន់លានដើមក្នុងដំណាក់កាល ២០២១-២០២៥”។ គោលដៅនៃគម្រោងការណ៍នេះ គឺដល់ដំណាច់ឆ្នាំ២០២៥ ដាំដើមឈើ បានចំនួន១ពាន់លានដើមក្នុងទូទាំងប្រទេស ក្នុងនោះនៅតំបន់នគរនិងជនបទ ដាំដើម ឈើចំនួន៦៩០លានដើម ចំណែកឯដើមឈើ ៣១០ លានដើមទៀត នឹងប្រមូលផ្ដុំនៅ តាមព្រៃឈើការពារ ព្រៃឈើប្រើប្រាស់ពិសេស និងព្រៃឈើបម្រើផលិតកម្ម សំដៅរួមចំណែកដល់ការការពារបរិស្ថានអេកូឡូស៊ី កែលម្អសោភណ្ឌភាព ទប់ទល់នឹង ការប្រែប្រួលអាកាសធាតុ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់គុណភាពជីវ ភាពរស់នៅរបស់ប្រជាជន ហើយការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ គម្រោងការណ៍នេះបានលើកច្បាស់ថា ការអភិវឌ្ឍដើមឈើបៃតង តម្រូវឲ្យមានការ ចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជាបណ្ដាស្ថាប័ន អង្គការ គ្រួសារ និង បុគ្គល; ពង្រីកប្រពៃណីដាំដើមឈើដែលបំផុសឡើងដោយលោកប្រធានហូជីមិញ នាំ ការដាំដើមឈើក្លាយទៅជាចលនាប្រឡងប្រណាំងយ៉ាងពិតប្រាកដនិងប្រកបដោយ ប្រសិទ្ធភាព ដោយមានការចូលរួមយ៉ាងសកម្មរបស់ប្រជាជនទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ