វៀតណាមអនុវត្តការហៅទូរស័ព្ទដោយបច្ចេកវិទ្យា 5G ដើមដំបូងលើ ឧបករណ៍ 5G ធ្វើដោយវៀតណាម
(VOVWORLD) - នាបច្ចុប្បន្ន លើពិភពលោកមានក្រុមហ៊ុនចំនួន៥ដែលអាចផលិត ឧបករណ៍បណ្ដាញ 5G រួមមាន៖ Ericsson Nokia Huawei Samsung និង ZTE ហើយ។ Viettel នឹងជាក្រុមហ៊ុនទី៦ក្នុងបញ្ជីឈ្មោះនេះ។៕
នាថ្ងៃទី១៧ខែមករា នៅទីស្នាក់ការសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មបច្ចេក វិទ្យាខ្ពស់ Viettel (រដ្ឋធានីហាណូយ) រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀតណាមលោក Nguyen Manh Hung និងរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Chu Ngoc Anh បានមកជួបធ្វើការហើយត្រួតពិនិត្យ ការងារស្រាវជ្រាវ ផលិតឧបករណ៍បណ្ដាញ 5G របស់ Viettel។
ក្រោយរយៈពេល៨ខែចាប់ពីថ្ងៃដែល Viettel - ក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ដើមដំបូងរបស់វៀតណាម ស្ថិតនៅក្នុងជម្រើសកំពូលអ្នក ផ្ដល់សេវាទូរគមនាគមន៍ទាំង៥០លើពិភពលោក អនុវត្តការហៅទូរស័ព្ទ 5G ដើមដំបូង ដោយឧបករណ៍នាំចូលកាលពីខែឧសភាឆ្នាំ២០១៩នោះ វៀត ណាមបានធ្វើម្ចាស់បច្ចេកវិទ្យាបណ្ដាញ 5G ដោយខ្លួនឯង។
នាបច្ចុប្បន្ន លើពិភពលោកមានក្រុមហ៊ុនចំនួន៥ដែលអាចផលិត ឧបករណ៍បណ្ដាញ 5G រួមមាន៖ Ericsson Nokia Huawei Samsung និង ZTE ហើយ។ Viettel នឹងជាក្រុមហ៊ុនទី៦ក្នុងបញ្ជីឈ្មោះនេះ។៕