វៀតណាមអនុវត្តគោលនយោបាយជាច្រើនដើម្បីធានាសិទ្ធិសេរីភាពខាងជំនឿសាសនា

នាថ្ងៃទី ២ សីហា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពី “របាយការណ៍អំពីសេរីភាព
ខាងសាសនាអន្តរជាតិឆ្នាំ ២០១១” របស់ក្រសួងការបរទេសអាមេរិក អ្នកនាំពាក្ស
ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានលើក ច្បាស់ថា៖

 “រដ្ឋវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយនិងវិធានការណ៍ជាក់ស្តែងជា
ច្រើនដើម្បីធានាប្រជាជនទទួលបានបណ្ដាសិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាង
ពេញលេញ។ ប្រការនេះបានបង្កើតជីវភាពខាងជំនឿសាសនាដ៏សម្បូបែបនៅវៀត
ណាម ។

ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងវៀតណាម-អាមេរិកបានអភិវឌ្ឍន៍លើ
គ្រប់វិស័យ។ ភាគីទាំង ២ បានដំណើរការចរចារដោយស្មោះត្រង់ៗនិងមានចរិត
លក្ខណៈស្ថាបនា អំពីបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាសេរីភាពខាងជំនឿសាសនា។
វៀតណាម ជានិច្ចកាលអបអរសារទបណ្ដាសមាជិកសភា មន្ត្រីរដ្ឋាភិបាលអាមេរិក
អញ្ចើញមក ទស្សនកិច្ចនៅវៀតណាម ដើម្បីបង្កើនការយល់ដឹងនិងិការវាយតំលៃ
បរានុម័តអំពី ស្ថានភាពនៅវៀតណាម ក្នុងនោះមានជីវភាពខាងជំនឿសាសនា
របស់ប្រជាជន។

គួរឲ្យស្តាយថា ទោះបីជា អាមេរិកបានទទួលស្គាល់បណ្ដាសមិទ្ធិរបស់វៀតណាមក្នុង ការធានាសិទ្ធសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ប៉ុន្តែ របាយការណ៍របស់ ក្រសួងការបរទេសអាមេរិកនៅមានការពិនិត្យដោយមិនបរានុម័តទេដែលឈរលើ
ព័ត៌មានខុសច្រឡំ។ យើងខ្ញុំចាត់ទុកថា៖ ការដែល អាមេរិកទទួលវាយតំលៃដោយ
បរានុម័តនិងត្រឹមត្រូវអំពី ស្ថានភាពនៅវៀតណាម ក្នុងនោះមានសេរីភាពខាងជំនឿ
សាសនា នឹងរួមចំណែក យ៉ាងសកម្មឲ្យការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក
អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត សមស្របនឹងផលប្រយោជន៍និងគោលបំណងរបស់
រដ្ឋាភិបាលនិងប្រជាជននៃប្រទេស ទាំង ២ ៕”

វៀតណាមអនុវត្តគោលនយោបាយជាច្រើនដើម្បីធានាសិទ្ធិសេរីភាពខាងជំនឿសាសនា - ảnh 1
រដ្ឋវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយនិងវិធានការណ៍ជាក់ស្តែងជា ច្រើនដើម្បីធានាប្រជាជនទទួលបានបណ្ដាសិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងពេញលេញ។ (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ