វៀតណាមអនុវត្តន៍ជាក់ស្តែងរាល់ឱកាសក្នុងសតវត្សរ៍ទី ២១

(VOVWORLD) -  កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពលកម្មនិងការងារបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី ១០ ខែកញ្ញា ក្រោមអធិបតីភាពរបស់ប្រធាននៃប្រទេស G20 អារ៉ាប់ប៊ីសាអូឌីត។ វៀតណាមចូលរួមកិច្ចប្រជុំនេះក្នុងតួនាទីជាប្រធានអាស៊ាន ២០២០។

វៀតណាមអនុវត្តន៍ជាក់ស្តែងរាល់ឱកាសក្នុងសតវត្សរ៍ទី ២១  - ảnh 1 រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ Nhandan)

អង្គប្រជុំបានអនុម័ត លើសេចក្តីថ្លែងការណ៍រួម ២០២០ គឺ “អនុវត្តន៍ជាក់ស្តែងរាល់ឱកាសក្នុងសតវត្សរ៍ទី ២១ ឲ្យក្លាយជាការពិតសម្រាប់អ្នកទាំងអស់គ្នា”។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់នឹងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ដោយធានាថា រាល់កិច្ចខិតខំព្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចនិងទីផ្សារការងារ នឹងដាក់កំណើនប្រកបដោយនិរន្តរភាពនិងការងារ ប្រកប ដោយគុណភាព សម្រាប់ធ្វើជាអាទិ ភាព។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលប្រព័ន្ធគាំពារសង្គមដោយមានលក្ខណៈបរិយាប័ន្ន ដើម្បីការពារដល់កម្មករទាំងអស់ រួមទាំងជនងាយរងគ្រោះ និងអ្នកធ្វើការក្នុងវិស័យក្រៅផ្លូវការទៀតផង។

ថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានចែករំលែកថា រដ្ឋាភិបាលវៀតណាមបានដាក់ចេញកញ្ចប់ជំនួយចំនួន ៦២ ពាន់ពាន់លានដុងដើម្បីជួយឧបត្ថម្ភដល់ប្រជាជនជិត ២០ លាននាក់ ស្ថិតក្នុងក្រុមអ្នកទទួលផល ៧ ក្រុម ដើម្បីគាំទ្រដល់កម្មករនិងអាជីវកម្មដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតកូវីដ ១៩។  ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចក៏កំពុងស្នើសុំកញ្ចប់គាំទ្របន្ទាប់សម្រាប់សហគ្រាសដើម្បីស្តារ ថែរក្សានិងអភិ វឌ្ឍផលិតកម្មនិងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ