វៀតណាមអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពនៃខឿនសេដ្ឋកិច្ច

វៀតណាមអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពនៃខឿនសេដ្ឋកិច្ច - ảnh 1
លោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម អញ្ជើញថ្លែងមតិនៅក្នុងវេទិកា

(VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូនៅទីក្រុងហាណូយ សម្ព័ន្ធសមាគម Internet វៀត
 ណាមបានបើកទិវា Internet ២០១៦ ក្រោមប្រធានបទ “ការរួមចំណែករបស់ មាតិកា
 ឌីជីថលសម្រាប់ខឿនសេដ្ឋកិច្ច Internet ”។​ ថ្លែងមតិនៅទីនេះ លោក Nguyen
Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា
ខឿនសេដ្ឋកិច្ចឌីជីថលជាការបោះជំហានចាំបាច់ដែលសមស្របជាមួយនិន្នាការ
បច្ចុប្បន្ន។ តាមនោះ ខឿនសេដ្ឋកិច្ចឌីជីថលនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់
ជម្រុញនិងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មមាតិកាឌីជីថលឲ្យក្លាយទៅជាមុខព្រួញនៃផ្នែក
ឧស្សាហកម្មព័ត៌មាន។​លោក Nguyen Thanh Hung បានឲ្យដឹងថា៖

        “នាពេលខាងមុខ ដើម្បីឆ្លៀតយករាល់ប្រៀបខ្លាំងរបស់វៀតណាមក្នុងខឿន
សេដ្ឋកិច្ចឌីជីថល ប្រការចាំបាច់សម្រាប់បណ្តាញ Internet ទាំងមូលគឺត្រូវផ្លាស់ប្តូរ
គោលគំនិត ជម្រុញល្បឿនវិវឌ្ឍន៍និងលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ 
ប្រមូលផ្តុំបង្កើតប្រព័ន្ធអេកូឡូស៊ីដោយឈរលើមូលដ្ឋានហេដ្ឋារចនាសម្ព័នញធ
តាមនោះ អនុញ្ញត្តឲ្យអង្គភាពអាជីវកម្មមាតិកាឌីជីថលដទៃមានការច្នៃប្រឌិតតាម
 សំណើរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ