វៀតណាមអនុវត្តប្រកបដោយជោគជ័យនូវការវះកាត់ផ្សាំផ្នែកអវយវៈដើមដំបូងលើពិភពលោកពីអ្នកជូននៅរស់

(VOVWORLD) - នេះជាព័ត៌មានដែលត្រូវបានមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១០៨ ប្រកាស នាព្រឹកថ្ងៃទី២៤កុម្ភៈនៅរដ្ឋធានីហាណូយ។ អ្នកដែលត្រូវបានផ្សាំផ្នែក អវយវៈគឺលោក Pham Van Vuong មានអាយុ៣១ឆ្នាំ។
វៀតណាមអនុវត្តប្រកបដោយជោគជ័យនូវការវះកាត់ផ្សាំផ្នែកអវយវៈដើមដំបូងលើពិភពលោកពីអ្នកជូននៅរស់ - ảnh 1លោក Pham Van Vuong ក្រោយពីការវះកាត់ផ្សាំផ្នែកអវយវៈ (រូបថត៖ VTV) 

កាលពីឆ្នាំ២០១៦ លោក Vuong រងគ្រោះថ្នាក់ការងារ ដែលបណ្ដាល ឲ្យ១/៣កំភួនដៃនិងបាតដៃឆ្វេងត្រូវបាក់ខ្ទេច ហើយវេជ្ជបណ្ឌិតត្រូវកាត់ផ្ដាច់ ផ្នែកអវយវៈទាំងនោះ។ ៤ឆ្នាំក្រោយគ្រោះថ្នាក់នោះមក លោក Vuong មាន ឱកាសត្រូវបានផ្សាំផ្នែកអវយវៈពីអ្នកជំងឺមួយនាក់ផ្សេងទៀត ដែលត្រូវកាត់ ផ្ដាច់ដៃឆ្វេងទាំងស្រុងដោយសារត្រូវបាក់ខ្ទេចផ្នែកដើមដៃក្នុងគ្រោះថ្នាក់ការងារ។ ការវះកាត់កាត់ផ្ដាច់និងផ្សាំផ្នែកអវយវៈទាំងពីរនេះត្រូវបានអនុវត្ត ដោយព្រមៗគ្នា នាថ្ងៃទី២១ មករា នៅមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១០៨។ លោក សាស្ត្រាចារ្យ បណ្ឌិត Nguyen The Hoang នាយករងមន្ទីរពេទ្យមជ្ឈឹម កងទ័ព ១០៨ បានឲ្យដឹងថា៖

        “ការវះកាត់បានប្រព្រឹត្តទៅក្នុងរយៈពេល៨ម៉ោង។ ដើម្បីផ្សាំផ្នែក អវយវៈពី១/៣កំភួនដៃដល់បាតដៃ យើងខ្ញុំត្រូវតែផ្សាំសាច់ដុំចំនួន៣៦និង ឆ្អឹងចំនួន២។ ហើយផ្នែកបាតដៃមានឆ្អឹងឡើងដល់ទៅជិត៤០បន្ថែមទៀត”។

        រហូតមកដល់ពេលនេះ លោក Vuong អាចប្រើប្រាស់បាតដៃឆ្វេងដើម្បី កាន់វត្ថុមួយចំនួន ហើយមានលទ្ធភាពស្ដារឡើងវិញជាង៥០%។

        តាមការធ្វើស្ថិតិថា ចាប់ពីឆ្នាំ១៩៩៨មក ក្នុងឯកសារសុខាភិបាលអន្តរ ជាតិត្រឹមតែកត់ សម្គាល់ការផ្សាំផ្នែកអវយវៈប្រមាណ៨៩ករណីតែប៉ុណ្ណោះ។ ប៉ុន្តែករណីផ្សាំទាំងនោះ សុទ្ធតែយកផ្នែកអវយវៈពីអ្នកជូនដែលត្រូវស្លាប់ខួរ ក្បាល។ ហេតុដូច្នេះ ការវះកាត់ផ្សាំផ្នែកអវយវៈពីអ្នកជូននៅរស់នៅមន្ទីរ ពេទ្យមជ្ឈឹមយោធា១០៨ជាករណីដើមដំបូងលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ