វៀតណាមអនុវត្តយ៉ាងម៉ឺងមាត់រាល់កិច្ចព្រមព្រៀងអំពីការគ្រប់គ្រងព្រំដែនជាមួយកម្ពុជា

វៀតណាមអនុវត្តយ៉ាងម៉ឺងមាត់រាល់កិច្ចព្រមព្រៀងអំពីការគ្រប់គ្រងព្រំដែនជាមួយកម្ពុជា - ảnh 1
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោក Le Hai Binh

(VOV)_នាថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៥ ឆ្លើយសំនួររបស់អ្នកយកព័ត៍មានអំពីប្រតិ
កម្មរបស់វៀតណាម នាពេលកន្លងទៅ ភាគីកម្ពុជាបានចាត់ទុកថា៖ វៀត​ណាមបាន​
ឯកភាពជាមួយភាគីកម្ពុជា ផ្អាករាល់សកម្មភាពកសាងនៅតំបន់​ជាប់​ព្រំដែនរវាង
ប្រទេសទាំងពីរ។ អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម ​លោក Le Hai Binh
បានលើកច្បាស់ថា៖

          “ ក្នុងកំណត់ទូត ផ្លាស់ប្តូរជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរ
ជាតិស្ថាប័នទទួលបន្ទុកអំពីព្រំដែនកម្ពុជា ក៏ដូចជានៅក្នុងកិច្ចប្រជុំ រវាង​ប្រធាន​គណៈ
កម្មាធិកា​រ​ចម្រុះ​កិច្ចការ​ព្រំដែន​ វៀតណាមនិងកម្ពុជា នៅភ្នំពេញ​ ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ 
កក្កដាកន្លងទៅ វៀតណាមអះអាងជាច្បាស់លាស់ថា៖​រាល់សំណង់ដែល វៀតណាម
បាន​កសាងនៅក្នុងតំបន់ព្រំដែន នាពេលកន្លងទៅ សុទ្ធតែបានអនុវត្តនៅលើផ្ទៃដី
ដែលកំពុងស្ថិតក្រោមការគ្រប់គ្រង​របស់វៀតណាម។ ប្រការទី៨ សេចក្ដីជូនដំណឹង​
កាសែតរួម វៀតណាម-កម្ពុជា នាថ្ងៃទី១៧ កក្កដាឆ្នាំ ១៩៩៥ ​បានកំណត់​ថា៖ ​ភាគី
ទាំងពីរព្រមព្រៀង ៖​ក្នុងរយៈពេលរងចាំដោះស្រាយបញ្ហាព្រំដែននៅ​សេសសល់ 
គឺត្រូវរក្សាការគ្រប់គ្រងនាបច្ចុប្បន្ន មិនផ្លាស់ប្តូរ ​រើរុះបណ្ដា​បង្គោល​ព្រំដែន អប់រំ មិន
អនុញ្ញាត្តិអោយប្រជាពលរដ្ឋបំពាន និងរួមគ្នាសហប្រតិបត្តិការ​រក្សារសន្តិសុខ 
សណ្ដាប់ធ្នាប់ព្រំដែន។ ជាច្បាស់លាស់ថា វៀតណាមបានអនុវត្តយ៉ាងម៉ឺងមាត់រាល់
កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ អំពីការគ្រប់គ្រងព្រំដែន ​ក្នុងដំណើការ ខ័ណ្ឌសី
ម៉ាបោះបង្គោលព្រំដែននៅលើដីគោក វៀតណាម-កម្ពុជា។​”ដើម្បីបង្ហាញនូវសុឆ័ន្ទះ
 និងបង្កលក្ខណះ​ងាយស្រួល​អោយ​​ការងារ ខ័ណ្ឌសីម៉ា បោះ​បង្គោលព្រំដែននៅក្នុង
កំណត់ទូត នាថ្ងៃទី៦​កក្កដាឆ្នាំ ២០១៥ ផ្ញើជូន​ក្រសួង​ការបរទេស និងកិច្ចសហប្រតិ
បត្តិការអន្តរជាតិកម្ពុជា និងនៅក្នុងកិច្ចប្រជុំ រវាង​គណៈកម្មាធិកា​រ​ចម្រុះ​កិច្ចការ​ព្រំ
ដែន​រវាងប្រទេសទាំងពីរ ​វៀតណាមបានស្នើ​អោយ​ភាគីកម្ពុជារួមគ្នាសន្យា ៖​មិន
បានកសាងសំណង់ក្នុងក្របខ័ណ្ឌ១០០ម៉ែត្រពីខ្សែ​ព្រំដែនគ្រប់គ្រងជាក់ស្ដែង
របស់ភាគីទាំងសងខាង ​តាមសេចក្ដីអនុស្សរណះ ស្ដីពីការកែសម្រួលខ្សែព្រំដែន
លើដីគោកនៅ​តំបន់មួយចំនួនរវាងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាដែលបានចុះ
ហត្ថលេខា ​នាថ្ងៃទី២៣មេសាឆ្នាំ ២០១១ ( MOU)

          ប៉ុន្តែគយរសោកស្ដាយណាស់ថា ភាគីកម្ពុជាមិនទទួលយកសុឆ័ន្ទះនេះ
របស់​វៀតណាមទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ