វៀតណាមអនុវត្តយ៉ាងម៉ត់ចត់រាល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺផ្ដាសាយបក្សី
|
វៀតណាមអនុវត្តយ៉ាងម៉ត់ចត់រាល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺផ្ដាសាយបក្សី(TTXVN) |
(VOV)_នាថ្ងៃទី ២០ កុម្ភះ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានចេញសេចក្ដី
ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នៅក្នុងសន្និសីទ Online ស្ដីពីការងារបង្ការ ប្រយុទ្ធប្រឆាំងអាសន្នរោគផ្ដាសាយបក្សី។
តាមនោះ គ្រប់ក្រសួងស្ថាប័ន តំបន់ត្រូវបន្តអនុវត្តអោយបានម៉ត់ចត់រាល់វិធានការ ដែលបានលើកឡើងក្នុងសារលិខិតរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងបញ្ជាណែនាំអនុវត្តការងារជាក់ស្ដែងមួយចំនួនដូចជា៖ អនុវត្តផែនការធ្វើសកម្មភាព
លំអិតសំរាប់តំបន់ អង្គការនិងបុគ្គលនីមួយៗ ដើម្បីដោះស្រាយជាសារវ័ន្តរោគផ្ដា
សាយបក្សីក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ក៏បានស្នើគ្រប់ក្រសួង ស្ថាប័ន
ទាក់ទិននិងតំបន់នានា បញ្ជាណែនាំស្ថាប័នឃោសនាមហាជនផ្សព្វផ្សាយអោយ
បានយ៉ាងខ្លាំងក្លាអំពីបណ្ដាវិធានការបង្ការ ប្រយុទ្ធប្រឆាំងអាសន្នរោគ មិនទុកអោយអាសន្នរោគរីករាលដាល ឆ្លងចូលមនុស្ស…។ល៕