វៀតណាមអបអរសាទរការដែលសភាជាន់ទាបអាមេរិកអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីសមុទ្រខាងកើត
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
(VOVworld) - នាថ្ងៃទី៥ ធ្នូ ឆ្លើយសំណួររបស់អ្នកយកព័ត៏មានស្ដីពីប្រតិកម្មរបស់វៀត
ណាមចំពោះការដែលសភាជាន់ទាបអាមេរិកអនុម័តលើសេចក្ដីសម្រេចចិត្តទាក់ទិន
ដល់សមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានលើកច្បាស់ថា វៀតណាមអបអរសាទរការដែលសភាជាន់ទាបអាមេរិកអនុម័ត
ជាលើកដំបូងលើសេចក្ដីសម្រេចចិត្ត១ ដែលគាំទ្រការខំប្រឹងប្រែងដោះស្រាយ
បណ្ដាជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់
អន្តរជាតិ និងការកសាងក្រមប្រតិបតិ្តតំបន់នៅសមុទ្រខាងកើត។វៀតណាមគាំទ្រ
រាល់ការខំប្រឹងប្រែង រួមវិភាគទានសកម្ម មានប្រសិទ្ធភាពនិងលក្ខណៈស្ថាបនា
សំដៅរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍អាកាសចរណ៍នៅ
ក្នុងតំបន់៕