វៀតណាមអបអរសាទរខួបលើកទី ៣០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ
(VOVWORLD) - ពិធីរំលឹកខួបលើកទី ៣០ នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃពិធី |
ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដើម្បីកុមារ និងកុមារចំនួន ២០០ នាក់ ដែលតំណាងឱ្យកុមារជាង ២៦ លាននាក់នៅទូទាំងប្រទេស បានចូលរួមក្នុងពិធីនេះ។ នាឆ្នាំ ១៩៨៩ អនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារដែលជាច្បាប់អន្តរជាតិសម្រាប់កុមារត្រូវបានអនុម័ត រហូតមកដល់ពេលនេះ មានប្រទេសចំនួន ១៩៦ បានផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ យ៉ាងណាមិញ វៀតណាមគឺជាប្រទេសដំបូងគេនៅទ្វីបអាស៊ីនិងជាប្រទេសទី ២ នៅលើពិភពលោកដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ នាឆ្នាំ ១៩៩០។ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក រាល់ការប្តេជ្ញាចិត្តនយោបាយក៏ដូចជាការដឹកនាំដ៏រឹងមាំរបស់វៀតណាមក្នុងការអនុវត្តសិទ្ធិកុមារបានជួយលើកកម្ពស់ជីវភាពរបស់កុមាររាប់លាននាក់នៅទូទាំងប្រទេស។ មានកុមារកាន់តែច្រើនត្រូវបានការពារដោយច្បាប់ បានរស់នៅ ទទួលបានការថែទាំសុខភាព បានរៀនសូត្រចំណេះដឹងនិងជំនាញចាំបាច់ តាំងពីមត្តេយ្យ ហើយត្រូវបានផ្តល់អាទិភាពសម្រាប់គោលនយោបាយសុខុមាលភាព។ ក្នុងឱកាសនេះសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៣០ នៃអនុសញ្ញានេះ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ ដោយមានបំណងចង់អោយកុមារវៀតណាមគ្រប់រូបអាចរស់នៅក្នុងបរិយាកាសមានសុវត្ថិភាព ក៏ដូចជាបានចូលរួមរាល់សកម្មភាពសង្គមផងដែរ៕