វៀតណាមអបអរសាទរចំពោះការដែលប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើក្រឹត្យហាមប្រាមការរើសអើងពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី
(VOVWORLD) - វៀតណាមអបអរសាទរចំពោះការដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើក្រិត្យស្ដីពីឧក្រិដ្ឋកម្ម ស្អប់ខ្ពើមជំងឺកូវីដ ១៩ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មទៅលើសហគមន៍ជនអាមេរិក ដើមកំណើតអាស៊ី។
ការដើរក្បួនដើម្បីអំពាវនាវឱ្យបញ្ឈប់ការស្អប់ខ្ពើមពលរដ្ឋអាស៊ីនៅញូវយ៉ក (សហរដ្ឋអាមេរិក) នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២១ (រូបថត៖ THX / VNA) |
នៅក្នុងសន្និសីទកាសែត ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលប្រធានាធិបតីអាមេរិកលោក Joe Biden បាន ចុះហត្ថលេខាលើក្រិត្យហាមប្រាមការរើសអើងពលរដ្ឋអាមេរិក ដើមកំណើតអាស៊ីនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ វៀតណាមអបអរសាទរចំពោះការដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើក្រិត្យស្ដីពីឧក្រិដ្ឋកម្ម ស្អប់ខ្ពើមជំងឺកូវីដ ១៩ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មទៅលើសហគមន៍ជនអាមេរិក ដើមកំណើតអាស៊ី។ វៀតណាមមានគោលបំណងថា សហគមន៍ជនដើមកំណើតវៀតណាម និងពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍ជនដើមកំណើតអាស៊ី និងប្រជាអាណិកជននៃបណ្ដាប្រទេសនៅសហរដ្ឋអាមេរិក ត្រូវបានធានាសុវត្ថិភាព ហើយទទួលបានសេវាកម្មសុខាភិបាល អប់រំ និងការងារប្រកបដោយសមភាព ដើម្បីបន្តរួមចំណែកដ៏សកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - សហរដ្ឋអាមេរិកផងដែរ៕