វៀតណាមអបអរសារទទិវាបុណ្យឯករាជ្យជាតិព្រះរាជានាចក្រកម្ពុជា


វៀតណាមអបអរសារទទិវាបុណ្យឯករាជ្យជាតិព្រះរាជានាចក្រកម្ពុជា - ảnh 1
វៀតណាមអបអរសារទទិវាបុណ្យឯករាជ្យជាតិព្រះរាជានាចក្រកម្ពុជា (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ៦ វិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Le Hoai Trung បានអញ្ជើញទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមដើម្បី
អបអរសារទទិវាបុណ្យឯករាជ្យជាតិលើកទី ៦២ នៃព្រះរាជានាចក្រកម្ពុជា
(ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៥)។ ក្នុងជំនួប អនុរដ្ឋមន្ត្រីកា
របរទេស លោក Le Hoai Trung បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង
ដែលប្រជាជនកម្ពុជាបានបង្កើតបានក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ
 នរោត្តមសីហមុនីនិងក្រោមការដឹកនាំរបស់ព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាល
កម្ពុជា។ លោក Le Hoai Trung បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជា
ក្រោយរបស់វៀតណាមគឺជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់សំរាប់ការ
ពង្រឹងនឹងពង្រីកទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
កម្ពុជាហើយសង្ឃឹមថា៖ ប្រជាជនកម្ពុជានឹងបន្តបង្កើតបានសមិទ្ធិផលថ្មីដ៏ធំធេង
ថែមទៀតនាពេលខាងមុខ។ ភាគីទាំងពីរជឿជាក់ថា៖ ដោយមានសុឆ័ន្ទៈនិងការ
ខំប្រឹងប្រែងនៃប្រទេសទាំងពីរការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនរវាង
វៀតណាមនិងកម្ពុជានឹងសម្រេចយ៉ាងឆាប់រហ័សសំដៅកសាងខ្សែព្រំដែន
សន្តិភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍រួមចំណែកពង្រឹងទំនាក់ទំនង
ជិតខាងល្អប្រសើររវាងវៀតណាមជាមួយកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ