វៀតណាមអបអរសារទរចំពោះការវិវត្តនៅភាគពាយព្យស៊ីរី
(VOVWORLD) - នាថ្ងៃទី ៣០ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំ កិច្ចប្រជុំតាមអនឡាញ់ ស្តីពីស្ថានភាពនយោបាយនិងមនុស្សធម៌នៅប្រទេស ស៊ីរី។
ផ្សែងហុយឡើងបន្ទាប់ពីការប្រយុទ្ធគ្នានៅខេត្ត dlib ភាគពាយព្យប្រទេសស៊ីរីកាលពីថ្ងៃទី ២៧ ខែកុម្ភៈ។ (រូបថត៖AFP / TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអំពាវនាវឱ្យភាគីនានាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយក៏បញ្ជាក់សារជាថ្មីម្តងទៀតថាដំណោះស្រាយនយោបាយដោយដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខគឺជាជំរើសតែមួយគត់។
ថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប បានអបអរសាទរ ចំពោះការវិវត្តន៍អំពីស្ថានភាពសន្តិសុខនៅភាគពាយព្យស៊ីរីនាពេលថ្មីៗនេះ ដោយអំពាវនាវឱ្យភាគីនានាបន្តធ្វើកិច្ចសន្ទនានិងស្វែងរកដំណោះស្រាយនយោបាយក្នុងរយៈពេលវែងសម្រាប់ស្ថានការណ៍ស៊ីរីផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅកន្លែងជាច្រើននៅក្នុងប្រទេសស៊ីរី និងអំពីសមត្ថភាពរបស់ស៊ីរីក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ព្រមទាំងផ្តោតការយកចិត្តទុកលើវិធានការនានារបស់ អ.ស.ប ក្នុងការបន្តជួយឧបត្ថម្ភដល់ដំណើរការនយោបាយក្នុងស្ថានភាពនេះផងដែរ៕