វៀតណាមអំពាវនាវ ឲ្យ សហគមន៍អន្តរជាតិបន្តគាំទ្រដល់មីយ៉ាន់ម៉ា​ក្នុងការ​បញ្ចប់​អំពើហិង្សានិងរក្សាស្ថិរភាព

(VOVWORLD) - នៅថ្ងៃទី ៣១ ខែមីនា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាអំពីស្ថានភាពមីយ៉ាន់ម៉ាតាមប្រប័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំលើកទី ៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រធានបទនេះក្នុងរយៈពេលជាងមួយខែកន្លងទៅ។
វៀតណាមអំពាវនាវ ឲ្យ សហគមន៍អន្តរជាតិបន្តគាំទ្រដល់មីយ៉ាន់ម៉ា​ក្នុងការ​បញ្ចប់​អំពើហិង្សានិងរក្សាស្ថិរភាព - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់វៀតណាមស្ដីពីស្ថានភាពកើនឡើងនៃអំពើហឹង្សានៅយ៉ាន់ម៉ា ក្នុងនោះមានការវិវឌ្ឍដែលបានកើតមានឡើងកាលពីថ្ងៃទី ២៧ ខែមិនាកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតបានថ្កោលទោសនិងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហឹង្សាប្រឆាំងនឹងជនស៊ីវិល។ លោកបានមានប្រសាសន៍ថាអាទិភាពដំបូងនាពេលបច្ចុប្បន្នគឺការធានាសន្តិសុខនិងសុវត្ថិភាពជូនប្រជាជន និងផ្ដល់ជំនួយមនុស្សធម៌ដោយមិនរងការរារាំងសម្រាប់មនុស្សដែលត្រូវការជំនួយ ជាពិសេសគឺក្រុមមនុស្សទន់ខ្សោយក្នុងសង្គម។លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការសន្ទនា ការផ្សះផ្សា កិច្ចសហប្រតិបត្តិការ និងការកសាងទំនុកទុកចិត្តដោយផ្តោតសំខាន់លើប្រជាជនក្នុងការស្វែងរកដំណោះស្រាយចំពោះស្ថានភាពបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ