វៀតណាមអំពាវនាវគោរពមនុស្សធម៌សិទ្ធិមនុស្សនៅតំបន់ Gaza


វៀតណាមអំពាវនាវគោរពមនុស្សធម៌សិទ្ធិមនុស្សនៅតំបន់ Gaza - ảnh 1
វៀតណាមអំពាវនាវគោរពមនុស្សធម៌សិទ្ធិមនុស្សនៅតំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung
Thanh ប្រធានប្រតិភូអចិន្ត្រៃអម អ​.ស.ប. និងបណ្ដាអង្គការអន្តរជាតិ​ផ្សេងៗនៅ
ទីក្រុង  Geneva (ស្វីស) បាននាំ ចេញសេចក្តីអំពាវនាវអំពីស្ថានភាពសិទ្ធិមនុស្ស
នៅតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលរួមមានតំបន់ភាគខាង
កើត Jerusalem ក្នុងកិច្ចប្រជុំពិសេសលើកទី ២១ នៃក្រុមប្រឹក្សាសសិទ្ធិមនុស្សនៃ
អ.ស.ប. ។ ឯកអគ្គរដ្ឋ ទូត Nguyen Trung Thanh បានសង្កត់ធ្ងន់ថា៖ ការឡើងជណ្តើរ
អំពើហឹង្សាក្នុងតំបន់ដែលទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីនកំពុងធ្វើឲ្យគ្រោះ
មហន្តរាយដ៏ធ្ងន់ធ្ងរចំពោះជន ស៊ីរិល ជាពិសេសគឺនារីនិងកុមារ។ វៀតណាម
អំពាវនាវឲ្យភាគីទាក់ទិននានាត្រូវគោរព ច្បាប់មនុស្សធម៌សិទ្ធិមនុស្សអន្តរជាតិ បញ្ចប់អំពើហឹង្សាប្រឆាំងជនស៊ីវិល ព្រមទាំង បង្កលក្ខណៈងាយស្រួលសំរាប់
សកម្មភាពមនុស្សធម៌ភា្លមមួយរំពិច ជាពិសេសនៅ តំបន់ Gaza។ វៀតណាម
ជឿកជាក់ថា៖ បទឈប់បាញ់មួយនឹងចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ
ជំរុញបរិយាកាសសុវត្ថិភាពក្នុងការទទួលបានបណ្ដាសិទ្ធិមនុស្ស ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ