វៀតណាមអំពាវនាវដល់ភាគីទាក់ទិននានា​ជំរុញ​កិច្ចសន្ទនា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយដ៏ទូលំទូលាយសម្រាប់បញ្ហាស៊ីប

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នាថ្ងៃទី ២០ ខែកក្កដា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដែអូ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅសាធារណរដ្ឋស៊ីប និងសកម្មភាពរបស់ស្ថាប័នបេសកកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ នៅស៊ីប (UNFICYP) ។
វៀតណាមអំពាវនាវដល់ភាគីទាក់ទិននានា​ជំរុញ​កិច្ចសន្ទនា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយដ៏ទូលំទូលាយសម្រាប់បញ្ហាស៊ីប - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកនូវការលំបាករបស់ប្រជាជនស៊ីប ដោយសារជំងឺរាតត្បាត COVID -19 ព្រមទាំងសម្ដែងក្ដីព្រួយបារម្ភអំពីភាពជាប់គាំងក្នុងកិច្ចសន្ទនា ស្ថានភាពរំលោភបំពានលើកិច្ចព្រមព្រៀង ក៏ដូចជា ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់។

ក្នុងបរិបទនេះ លោកឯកអគ្គរដ្ឋទូតបានរំលឹកអំពីគោលការណ៍គាំទ្រឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីប ហើយអំពាវនាវដល់បណ្ដាភាគីទាក់ទិននានាជំរុញកិច្ចសន្ទនា សំដៅស្វែងរកដំណោះស្រាយដ៏ទូលំទូលាយសម្រាប់បញ្ហាស៊ីបដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ