វៀតណាមអំពាវនាវដល់ស្ត្រីនៅលើពិភពលោកពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនិងចូលរួមយ៉ាងសកម្មក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - វេទិកាស្ត្រីអាស៊ី- អឺរ៉ុបលើកទីពីរ ក្រោមប្រធានបទ “ស្ត្រីដើម្បីសន្តិសុខសកល និងការអភិវឌ្ឍប្រកបដោយចីរភាព” ត្រូវបានប្រារព្ធឡើងនៅទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ ២០១៨ ។ 
វៀតណាមអំពាវនាវដល់ស្ត្រីនៅលើពិភពលោកពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនិងចូលរួមយ៉ាងសកម្មក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងក្នុងពិធីបើក 

គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានចូលរួមវេទិកានេះ និងមានបទសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គក្នុងថ្ងៃ ទី២០ខែកញ្ញានេះតែម្តង។

ក្នុងសុន្ទរកថារបស់ខ្លួន អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់ វេទិកាស្ត្រីអាស៊ី - អឺរ៉ុបក្នុងការតភ្ជាប់ ស្ត្រីមកពីបណ្តាប្រទេស ពីវប្បធម៌ផ្សេងគ្នារវាងអាស៊ីនិងអឺរ៉ុប ជាពិសេស លើកកម្ពស់ តួនាទីរបស់ស្ត្រីនៅក្នុងគ្រប់វិស័យទាំងអស់នៃជីវភាពសង្គមដែលជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងពិភពលោកសន្តិភាពសន្តិសុខវិបុលភាពនិងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

លោកស្រីអនុប្រធានរដ្ឋវៀតណាម បានអំពាវនាវឲ្យស្ត្រីដើរឈានមុខក្នុងការជម្រុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិនានា ព្រមទាំង លើក ឡើងថា ប្រទេសនីមួយៗត្រូវតែគោរពការធានាឲ្យបាននូវ និងការបង្កើន ឱកាសសម្រាប់ស្ត្រីដោយចាត់ទុកជាភារកិច្ចអាទិភាពរបស់រដ្ឋាភិបាល និងសហគ្រាស ដើម្បី ជួយសម្រួលដល់ស្រ្តីអោយទាក់ទងផ្ទាល់ជាមួយផលិតភាពអាជីវកម្ម និងចូលរួម ទីផ្សារការងារយ៉ាងសកម្ម។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ក៏បានអំពាវនាវដល់ស្ត្រីនៅជុំវិញពិភពលោកដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងគោល បំណងរួមចំណែកកាន់តែសកម្មក្នុងការលើកកម្ពស់របៀបវារៈសម្រាប់ការអនុវត្តគោល ដៅអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ