វៀតណាមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបង្កើនការជួយឧបត្ថម្ភសម្រាប់ស៊ីរី
(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យ ភាគីនានាគាំទ្រចំពោះសេចក្ដីអំពាវនាវឈប់បាញ់របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ និងបេសកកជនពិសេស ព្រមទាំងរក្សាស្ថិរភាពសន្តិសុខ។
កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូប្រចាំខែ ស្ដីពីស្ថានភាពស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ VGP) |
នាថ្ងៃទី ១៦ ខែមិថុនា បេសកជនពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរីលោក Geir Pedersen បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា អំពីស្ថានភាពលំបាកលំបិន របស់ប្រជា ជនស៊ីរីរាប់លាននាក់នៅឯកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូប្រចាំខែ ស្ដីពីស្ថានភាពស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Pedersen បានឲ្យដឹងថា ស្ថានភាពសន្ដិសុខនៅតំបន់ភាគ ពាយព្យនៃប្រទេសស៊ីរី បន្តមានស្ថិរភាពបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងរុស្ស៊ីនិងទួរគី ប៉ន្តែនៅតែមានបញ្ហាប្រឈាមមួយចំនួនផងដែរ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យ ភាគីនានាគាំទ្រចំពោះសេចក្ដីអំពាវនាវឈប់បាញ់របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ និងបេសកកជនពិសេស ព្រមទាំងរក្សាស្ថិរភាពសន្តិសុខ សំដៅជួយសម្រួលដល់កិច្ចចរចា និងរិះរកដំណោះស្រាយនយោយបាយសម្រាប់បញ្ហានៅស៊ីរីផងដែរ៕