វៀតណាមអំពាវនាវធានាសុវត្ថិភាពសំរាប់អ្នកនេសាទនៅលើសមុទ្រ
|
វៀតណាមអំពាវនាវធានាសុវត្ថិភាពសំរាប់អ្នកនេសាទនៅលើសមុទ្រ |
(VOV)_នាព្រឹកថ្ងៃទី៤មេសា នៅទីក្រុង Nha Trang បានប្រារព្វឡើង កិច្ចប្រជុំ
ក្រុមប្រឹក្សានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍មុខរបរអាស៊ីអាគ្នេយ៍ លើកទី៤៨
( SEAFDEC 48) ។ នៅទីនេះ វៀតណាមបានអំនាវអោយបណ្ដាអង្គការនេសាទ
របស់ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវការពារអ្នកនេសាទធ្វើអាជីវកម្មប្រ
កបដោយសុវត្ថិភាពតាមការកំណត់របស់ច្បាប់សមុទ្រ។ លោក Vu Van Tam
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានអោយដឹងថា៖
“ វៀតណាមបាននិងកំពុងខំប្រឹងប្រែងសហប្រតិបត្តិការជាមួយប្រទេសនានា
ក្នុងតំបន់ដើម្បីកសាងយន្តការសន្ទនា ដើម្បីផ្លាស់ប្តូរព័ត៍មាន ដោះស្រាយបញ្ហាដែល
ទាក់ទិនដល់អ្នកនេសាទ ។បណ្ដានាវានេសាទធ្វើសកម្មភាពនៅតំបន់សមុទ្រខុសគ្នា
អនុវត្តសកម្មភាពជួយសង្គ្រោះ បង្ការទប់ទល់នឹងខ្យល់ព្យុះសំរាប់នាវារបស់អ្នកនេ
សាទ ដោយស្មារតីសហប្រតិបត្តិការ មិត្តភាព មនុស្សធម៏ ធានាសុវត្ថិភាពសំរាប់
អ្នកនេសាទនៅលើសមុទ្រ ។ ពិសេសគឺបង្កើត និងដាក់អោយដំណើការខ្សែទូរស័ព្ទ Hotline នានា៕”