វៀតណាមអំពាវនាវបន្តផ្តល់ជំនួយមនុស្សធម៌ដល់ស៊ីរី

(VOVWORLD) - នៅថ្ងៃទី ២៥ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ ប្រចាំខែស្តីពីវឌ្ឍនភាពនយោបាយនៅក្នុងប្រទេសស៊ីរី។
វៀតណាមអំពាវនាវបន្តផ្តល់ជំនួយមនុស្សធម៌ដល់ស៊ីរី - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen បានអំពាវនាវសហគមន៍អន្តរជាតិបង្កើតយន្តការសន្ទនាថ្មី ដើម្បីជួយដោះស្រាយស្ថានការណ៍ជាបណ្តើរៗ។

ចែករំលែកការព្រួយបារម្ភរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងទំនុកចិត្តរវាងភាគីនានាក្នុងការជំរុញដំណើរការនយោបាយ លើកកំពស់តួនាទីគាំទ្រសំខាន់របស់សហគមន៍អន្តរជាតិតាមរយៈការពង្រឹងការសន្ទនានិងដោះស្រាយភាពខុសប្លែកគ្នាដែលមានស្រាប់។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ការអត់ធ្មត់និងរក្សាបរិយាកាសសន្តិសុខអំណោយផលសម្រាប់ការលើកកម្ពស់ដំណោះស្រាយនយោបាយ រួមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដើម្បីធានាការគោរពច្បាប់អន្តរជាតិ។ ចំពោះមុខស្ថានភាពលំបាកកាន់តែខ្លាំងឡើងៗ របស់ប្រជាជនស៊ីរីរាប់លាននាក់ បន្ទាប់ពីមានជម្លោះជាងមួយទស្សវត្សកន្លងមក លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ