វៀតណាមអំពាវនាវភាគីទាក់ទិននានាលើសមុទ្រខាងកើតត្រូវប្រតិបត្តិតាមច្បាប់អន្តជាតិ

Vovworld-ថ្ងៃទី៩សីហាឆ្លើយសំណួររបស់អ្នកយកព័ត៏មានស្តីពីទស្សនះរបស់ក្រសួងការ
បរទេសវៀតណាមចំពោះការដែលនាពេលថ្មីៗនេះទូកនេសាទត្រីជាច្រើនគ្រឿងរបស់ចិន
មានវត្តមានលើសមុទ្រខាងកើតនិងរារាំងទូកនេសាទត្រីនៃប្រទេសផ្សេងទៀតអ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាម Luong Than Nghi បានលើកច្បាស់ថា:
“ យើងខ្ញុំចាត់ទុកថា សកម្មភាពទាំងឡាយនៃបណ្តាភាគីទាក់ទិននានាក្នុងនោះមាន
សកម្មភាពនេសាទត្រីលើសមុទ្រខាងកើតត្រូវប្រតិបត្តិតាមច្បាប់អន្តជាតិពិសេសគឺ
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងសមស្របទៅ
នឹងស្មារតីនៃសេចក្តីថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានាលើសមុទ្រខាងកើត
ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព បូរណភាពដែនដីនិងសិទ្ឋិយុត្តាធិការនៃ
បណ្តាប្រទេសរួមចំណែករក្សាសន្តិភាពស្ថិរភាពនិងធនធានសមុទ្រ។“
នៅសន្និសីទកាសែតនេះដែរ លោក Luong Thanh Nghi បានអោយដឹងថាក្នុងសន្និសីទ
រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤នៅរាជធានីភ្នំពេញកម្ពុជា វៀតណាមបាន
ឧទេសនាម អនុរដ្ឋមន្រ្តីការបរទេស Le Luong Minh កាន់ដំណែងជាអគ្គលេខាធិការ
អាស៊ានរបស់វៀតណាមក្នុងអាណត្តិ២០១៣-២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ