វៀតណាមអំពាវនាវវិនិយោគពីសហគ្រាសតម្បាញកាត់ដេរឥណ្ឌា

វៀតណាមអំពាវនាវវិនិយោគពីសហគ្រាសតម្បាញកាត់ដេរឥណ្ឌា - ảnh 1
វៀតណាមអំពាវនាវវិនិយោគពីសហគ្រាសតម្បាញកាត់ដេរឥណ្ឌា (Image: VNA)


(VOVworld) – សន្និសីទជំរុញការវិនិយោគចំពោះសហគ្រាសតម្បាញកាត់ដេរ
 ប៉ែកខាងជើងឥណ្ឌាទើបនឹងប្រព្រឹត្តទៅនៅទីក្រុង Ludhinana រដ្ឋ  Punjab
 (ឥណ្ឌា)។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពពន្លឿនពាណិជ្ជកម្ម
ដែលស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាសហការជាមួយធនាគារ Eximbank
 ឥណ្ឌារៀបចំឡើងសំដៅជំរុញការវិនិយោគរបស់ឥណ្ឌាចូលវិស័យតម្បាញកាត់
 ដេរនៅវៀតណាម។ ក្រុមហ៊ុនតម្បាញកាត់ដេរធំៗរបស់ឥណ្ឌាចំនួន ៣០ បាន
ចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅ ឥណ្ឌា លោក  Ton Sinh Thanh បានលើកច្បាស់ឱកាសក្នុងពេលវៀតណាម
ចូល រួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)  
តាមរយៈនោះ បណ្ដា អង្គភាពអាជីវកម្មឥណ្ឌាអាចវិនិយោគផលិតនៅវៀតណាម
ដើម្បីនាំចេញផលិតផលតម្បាញកាត់ដេរទៅទីផ្សារអាមេរិកនិងជប៉ុនដោយមាន
កំរិតពន្ធនៅ ០%។ ទន្ទឹមនឹងនោះ  TPP នឹងបើកចេញឱកាសសំរាប់ផលិតផល
ត្បាញកាត់ដេររបស់វៀតណាមជ្រៀបចូលទីផ្សារជួរមុខលើពិភពលោក ដូចជា
សហភាពអឺរ៉ុប (EU) និងកាណាដា។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី
 រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមបើកកញ្ចប់ឥណទានអាទិភាពមានតំលៃ ៣០០
លានដុល្លាអាមេរិកសំរាប់បណ្ដាគំរោងការណ៍របស់ឥណ្ឌាលើវិស័យតម្បាញ
កាត់ដេរនៅវៀតណាមក្នុងរយៈពេល ១០ ឆ្នាំ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ