វៀតណាមអំពាវនាវសហគមន៍អន្តរជាតិខំប្រឹងប្រែងថែមទៀតដើម្បីជួយឧបត្ថម្ភជនពិការ
(VOVWORLD) - នាថ្ងៃទី១៣មិនានៅទីស្នាក់ការអង្គការសហប្រជាជាតិ បានប្រព្រឹត្តទីសន្និសីទលើកទី១០ បណ្ដាភាគីចូលរួមអនុសញ្ញាស្ដីអំពីសិទ្ធិរបស់ជនពិការ (CRPD) ដោយប្រធានបទ៖ទសវត្សរ៍ទីពីរនៃអនុសញ្ញា CRPD ៖ការចូលរួមលើគ្រប់វិស័យ និងគ្រប់គ្រាន់សំរាប់ជនពិការ និងអង្គការតំណាងអោយជនពិការ
វៀតណាមអំពាវនាវសហគមន៍អន្តរជាតិខំប្រឹងប្រែងថែមទៀតដើម្បីជួយឧបត្ថម្ភជនពិការ |
នាថ្ងៃទី១៣មិនានៅទីស្នាក់ការអង្គការសហប្រជាជាតិ បានប្រព្រឹត្តទីសន្និសីទលើកទី១០ បណ្ដាភាគីចូលរួមអនុសញ្ញាស្ដីអំពីសិទ្ធិរបស់ជនពិការ (CRPD) ដោយប្រធានបទ៖ទសវត្សរ៍ទីពីរនៃអនុសញ្ញា CRPD ៖ការចូលរួមលើគ្រប់វិស័យ និងគ្រប់គ្រាន់សំរាប់ជនពិការ និងអង្គការតំណាងអោយជនពិការ ក្នុងការអនុវត្តតាមអនុសញ្ញា។សន្និសីទបានទាក់ទាញការចូលរួមរបស់តំណាងចំនួន៥០០នាក់ ពីប្រទេសជាសមាជិក និងតំណាង អង្គការរបស់ជនពិការ។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាមអមអង្គការសហប្រជាជាតិ ប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ បានអោយដឹងថា៖វៀតណាមជាប្រទេសមានអត្រាជនពិការខ្ពស់( ជនពិការចំនួន ៧,២លាន ស្មើនឹង៨%ចំនួនប្រជាជន)។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖វៀតណាមជានិច្ចកាលផ្តល់អាទិភាពជំរុញការចូលរួមគ្រប់គ្រាន់និងលើគ្រប់វិស័យ របស់ជនពិការ ពិសេសគឺក្នុងការកសាងយុទ្ធសាស្ត្រ គោលនយោបាយ ឯកសារគតិយុត្តិ មានការជំរុញនិងធានាសិទ្ធិរបស់ជនពិការ។ទន្ទឹមនឹងនោះ វៀត ណាមក៏លើកទឹកចិត្ត ប្រមូលផ្តុំកម្លាំងសង្គមក្នុងការជួយឧបត្ថម្ភជនពិការផងដែរ៕