វៀតណាមអំពាវនាវអោយជំរុញជំនួបប្រាស្រ័យស្ដីពីសិទ្ធិមនុស្ស

វៀតណាមអំពាវនាវអោយជំរុញជំនួបប្រាស្រ័យស្ដីពីសិទ្ធិមនុស្ស - ảnh 1
កិច្ចប្រជុំសាមញ្ញ លើកទី២៨

(VOV)_នាថ្ងៃទី១៦ មិនា នៅទីក្រុង Geneva ស្វីស ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ
សហប្រជាជាតិបានបន្តសប្ដាហ៍ធ្វើការទី៣ នៃកិច្ចប្រជុំសាមញ្ញ លើកទី២៨ ដោយ
ការរៀបចំជំនួបសន្ទនាស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយចំនួនក្នុងបទ។
ថ្លែងមតិនៅឱកាសនេះ​ ឯកអគ្គរដ្ឋ​ទូតវៀតណាម លោក Nguyen Trung Thanh ប្រ
ធានគណៈប្រតិភូ​វៀតណាម​ ប្រចាំ​នៅអង្គការសហប្រជាជាតិ ​អំពាវនាវ​អោយ​ជំ
រុញខ្លាំង​ជំនួបសន្ទនា ​និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យការពារ​សិទ្ធិ
មនុស្ស។ លោក Nguyen Thanh Trung បានអះអាងថា៖វៀតណាមគាំទ្រ​ភាគីទាក់
ទិននានាជួបសន្ទនា ​និង​សហប្រតិបត្តិការ ​ ដើម្បីដោះស្រាយ​រាល់បញ្ហានៅសេស
សល់ ជំនួស​អោយ​ការ​ បង្ក​​កម្លាំង​សម្ពាធដោយមិនសមហេតុសមផល​ជាមួយច្បាប់
អន្តរជាតិ។

          ក្នុងបទថ្លែងមតិ ដោយតួនាទីជាប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិ ២០១៤-២០១៦ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានអបអរ​សាទ​រ​ចំ
ពោះ​សមិទ្ធិផល​នានា​ដែលមីយ៉ាន់ម៉ាទទួលបានក្នុងការកំណែទម្រង់ ប្រជាធិប
តេយ្យ ផ្សះផ្សាជាតិ និងសម្ដែងនូវការគាំទ្រចំពោះការសន្យារបស់មីយ៉ាន់ម៉ា អំពី
ដំណើការអនុវត្តបញ្ហាទាំងនេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ