វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងសមាជិកឈានមុខគេក្នុងការធានា​ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោរពច្បាប់

(VOVWORLD) - ច្បាប់អន្តរជាតិគឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិទំនើប និងសន្តិភាពពិភពលោក។
វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងសមាជិកឈានមុខគេក្នុងការធានា​ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោរពច្បាប់ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

កាលពីថ្ងៃទី ១២ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិភាក្សាបើកដើមដំបូងក្នុងឆ្នាំ ២០២៣ ដោយប្រធានបទ " ជំរុញ និងបង្កើនការគោរពច្បាប់ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៖ ច្បាប់រវាងបណ្ដាប្រទេសជាតិ"។ នៅក្នុងសម័យពិភាក្សា ប្រទេសនានាបានអបអរសាទរចំពោះការពិភាក្សាលើប្រធានបទនេះ ក្នុងបរិបទដែលច្បាប់អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន; បញ្ជាក់ពីការប្រកាន់ខ្ជាប់នូវពហុភាគីនិយម ការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក្នុងការជំរុញសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងការគោរពច្បាប់រវាងបណ្ដាប្រជាជាតិ។

អញ្ជើញថ្លែងមតិក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ច្បាប់អន្តរជាតិគឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិទំនើប និងសន្តិភាពពិភពលោក។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងសមាជិកឈានមុខគេក្នុងការធានាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោរពច្បាប់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះទាំងអស់។ ក្នុងឱកាសនេះ
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញនូវការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងការជំរុញការគោរពច្បាប់ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរវាងអាស៊ាន និងបណ្តាដៃគូនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ