វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនិងសហគមន៍អន្តរជាតិបញ្ឈប់អំពើហឹង្សានិងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់មជ្ឈឹមបូព៌ា
(VOVWORLD) - ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបន្តសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដោយមានបរិមាណអ្នកស្លាប់និងរងរបួសកើនឡើងនៃភាគីទាំងពីរ។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (រូបថត៖ VOV) |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៨ ខែឧសភា បានបន្តពិភាក្សាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ាក្នុងបរិបទដែលជំលោះដែលកំពុងបន្តក្តៅឡើង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និងគ្មានសញ្ញាបន្ធូស្រាលនៅឡើយ។ នេះជាលើកទី ៤ ហើយដែលក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាអំពីការវិវឌ្ឍន៍នៃជម្លោះនៅមជ្ឈឹមបូព៌ាក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមក។
ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបន្តសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីស្ថាន ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដោយមានបរិមាណអ្នកស្លាប់និងរងរបួសកើនឡើងនៃភាគីទាំងពីរ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ដែលកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សនៅតំបន់ហ្គាហ្សា ដោយសារតែផលប៉ះពាល់នៃអំពើហឹង្សា។
បុគ្គលិកពេទ្យប៉ាឡេស្ទីនបានដឹកក្មេងស្រីម្នាក់ចេញពីគំនរបាក់បែកនៃអគារមួយ ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងទីប្រជុំជន al-Rimal នៃតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៦ ឧសភា (ប្រភព៖ AFP) |
ចំពោះមុខលទ្ធភាពដែលថា ស្ថានភាពនឹងបន្តកើនឡើងក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំលោក ឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខ រួមគ្នាជាមួយប្រទេសដទៃទៀត អង្គការអន្តរជាតិនិងតំបន់ ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង បញ្ចប់អំពើហឹង្សានិងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ប្រធានគណៈប្រតិភូវៀតណាមបានគាំទ្រចំពោះការដែល ក្រុមប្រឹក្សាសន្តិសុខត្រូវចុះសម្រុងគ្នា ធ្វើសកម្មភាពទាន់ពេលវេលាអំពីស្ថានភាពបច្ចុប្បន្ននិងបានអះអាងថា វៀតណាមត្រៀមខ្លួនធ្វើការជាមួយបណ្តាប្រទេសជាសមាជិក ដើម្បី ឈានដល់ការឯកភាពគ្នាលើបញ្ហានេះ៕