វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដោះស្រាយជម្លោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា នៅកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជា ជាតិ ក្រោមប្រធានបទ "ស្ថានភាពមជ្ឈិមបូព៌ារួមមានបញ្ហាប្រទេសប៉ាឡេស្ទីន" ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិ លោកស្រី Nguyen Phuong Nga បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ានាបច្ចុប្បន្ន។
វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដោះស្រាយជម្លោះ រវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន |
លោកស្រី Nguyen Phuong Nga បានក្រើនរំលឹកថាសកម្មភាពធ្វើអន្តោប្រវេសន៍ខុសច្បាប់ដែលនៅតែកើតឡើង ជាបន្តបន្ទាប់ ហើយការប៉ះទង្គិចគ្នាបានធ្វើឲ្យបង្ហូរឈាម និង បាត់ បង់ជីវិតប្រជាជនស៊ីវិលជាច្រើននាក់នៅតំបន់ Jerusalem ខាងលិចនិងខាងកើត ក៏ដូចជា ការវិបត្ដិមនុស្សធម៌នៅតំបន់ Gaza... បាននិងកំពុងជះឥទ្ធិពលយ៉ាង អាក្រក់ដល់ដំណោះស្រាយ "រដ្ឋពីរ" ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ។ លោកស្រី Nguyen Phuong Nga បានអះអាងសារជាថ្មី អំពីគោលជំហររបស់វៀតណាមចំពោះការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន ហើយលោកស្រីក៏អំពាវនាវក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ត្រូវដើរតួនាទី យ៉ាងសំខាន់ក្នុងការលើកទឹកចិត្តភាគីទាំងពីរនេះ ធ្វើការចរចាគ្នាសំដៅស្វែងរក ដំណោះស្រាយប្រកបដោយ សន្តិភាព យុត្តិធម៌ និង និរន្តភាព ចំពោះជម្លោះរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន៕