វៀតណាមអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខបន្តបញ្ជាក់ពីតួនាទីដឹកនាំរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ១៩
(VOVWORLD) - នាថ្ងៃទី ២៥ ខែមករា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ដើម្បីស្តាប់របាយការណ៍អនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥៣២ ស្តីពីបញ្ហាជំងឺរាតត្បាត សកលកូវីដ១៩ ។
ក្រុមប្រឹក្សាសន្តិសុខប្រជុំស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥៣២ ស្តីពីជំងឺរាតត្បាតកូវីដ១៩ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីស្តីទីនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការគោរព និងអនុវត្តតាមបទឈប់បាញ់របស់អគ្គលេខាធិការ អ.ស.ប និងលើកឡើងសំណើរស្តីពីយន្តការតាមដានការអនុវត្តបទឈប់បាញ់ ព្រមទាំងលើកស្ទួយតួនាទីនៃស្ថាប័នតំណាងនានា ជាពិសេសរបស់លោកអគ្គលេខាធិការ និងអង្គការនៅក្នុងតំបន់ក្នុងនាមជាអ្នកសម្រេបសម្រួលនិងដោះស្រាយជម្លោះផងដែរ ។ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនានា គួរតែបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់ពហុភាគីនិយម ក្នុងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាកសាងប្រព័ន្ធសុខាភិបាលសកលដែលមានភាពខ្លួនទីពឹងខ្លួននិងស្ថិរភាពផងដែរ៕