វៀតណាមអំពាវនាវឱ្យជំរុញកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
(VOVWORLD) - ក្រោយរយៈពេល៣ថ្ងៃធ្វើការ នៅរសៀលថ្ងៃទី២៨ ខែតុលា កិច្ចប្រជុំវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅទីក្រុងបាងកក ប្រទេសថៃ បានបិទបញ្ចប់ ជាផ្លូវការ។
កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់លើតម្រូវការជំរុញ កិច្ចសហប្រតិបត្តិការការទូតសភា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច ឌីជីថលដើម្បីការងើបឡើងវិញប្រកបដោយចីរភាព ជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់។
ប្រធានគណៈប្រតិភូវៀតណាមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ APPF លើកទី៣០។ (រូបថត៖ VOV) |
នៅគ្រប់សម័យប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌនៃ APPF លើកទី៣០ គណៈប្រតិភូ វៀតណាមបានចូលរួមយ៉ាងសកម្ម ហើយរួមចំណែកទៅក្នុងជោគជ័យជារួមនៃ កិច្ចប្រជុំ។ ក្នុងសុន្ទរកថានៅសម័យប្រជុំស្ដីពីខ្លឹមសារនយោបាយ និងសន្តិសុខ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ប្រធានគណៈប្រតិភូ វៀតណាមបានលើកឡើងអនុសាសន៍ចំនួន ៤ ដែលត្រូវបានវាយតម្លៃខ្ពស់ដោយសភា សមាជិក APPF ដែលរួមមាន៖ បង្កើនការកសាងទំនុកចិត្ត គោរពអធិបតេយ្យភាព របប នយោបាយ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក; បង្កើនកិច្ចសហ ប្រតិបត្តិការដើម្បីធានាសន្តិភាព ស្ថិរភាព និងការគោរពច្បាប់ជាគោលនៅតំបន់សមុទ្រ និងមហាសាគរនានា រួមទាំងសមុទ្រខាងកើត; ពង្រីកតួនាទីយ៉ាងសកម្មក្នុងការកសាង និងធានាការអនុវត្តការសន្យាអន្តរជាតិ និងច្បាប់អន្តរជាតិទាក់ទងនឹងសន្តិភាព សន្តិ សុខ និងការអភិវឌ្ឍក្នុងតំបន់; បន្តជំរុញឱ្យបណ្ដារដ្ឋាភិបាលបង្កើនកិច្ចសហប្រតិបត្តិ ការប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ការបង្ការ និងដោះស្រាយបញ្ហាសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។
ក្រៅពីសកម្មភាពផ្លូវការនៃកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូវៀតណាមក៏មាន ជំនួបទ្វេភាគីជាមួយគណៈប្រតិភូរបស់ឡាវ កម្ពុជា ថៃ កាណាដា អូស្ត្រាលី និងនូវែល សេឡង់ផងដែរ៕