វៀតណាមអំពាវនាវឱ្យជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី ២៧ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខ អ. ស.ប បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្រោមទម្រង់ Arria ស្តីពី “ស្ត្រីនិងដំណើរការសន្តិភាពនៅអាហ្គានីស្ថាន៖ ធានាការចូលរួមរបស់ស្ត្រី និងលើកកម្ពស់សិទ្ធិរបស់ពួកគេ” ដោយប្រទេសអាល្លឺម៉ង់ ឥណ្ឌូណេស៊ី អង់គ្លេសនិងអាហ្វហ្គានីស្ថានសហការរៀបចំឡើង។
វៀតណាមអំពាវនាវឱ្យជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម (រូបថត៖ TTXVN)

នេះគឺជាកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខដើម្បីឱ្យមានការផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការ / បុគ្គលដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យពាក់ព័ន្ធនានា។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការ សហប្រជាជាតិ បានសម្តែងការគាំទ្រចំពោះដំណើរការសន្តិភាពដែលដឹកនាំនិងគ្រប់គ្រងដោយជនអាហ្វហ្គានីស្ថានព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥១៣ របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ជាពិសេសគឺការបង្កើនសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ