វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុបណ្តាលវិសមភាព

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា បានបើកកិច្ចពិភាក្សាបើកចំហមួយស្តីពីវិសមភាពនិងការដោះស្រាយឫសគល់នៃមូលហេតុកើតចេញជម្លោះ។ 
វៀតណាមអំពាវនាវឱ្យដោះស្រាយមូលហេតុបណ្តាលវិសមភាព - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិសមភាពនិងជម្លោះ (រូបថត៖ Khac Hieu/TTXVN)

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងអង្គការក្រៅរដ្ឋាភិ បាលដែលប្រតិបត្តិលើវិស័យសិទ្ធិរបស់ជនជាតិភាគតិចបានចូលរួមនិងរាយការណ៍នៅក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា វិសមភាពនិងការបែកបាក់នយោ បាយក្នុងប្រទេសនិងរវាងប្រទេសនានា គឺជាមូលហេតុនាំឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ ក្រៅពីនេះ សេដ្ឋកិច្ចដែលអន់ខ្សោយ ហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លាញ កង្វះសេវាមូលដ្ឋាន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ កសាងឡើងវិញក្រោយជម្លោះ និងរក្សាសន្តិភាពប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានមានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខគួរតែជំរុញការប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍និងគោលដៅនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងមិត្តភាពនិងសន្តិភាពរវាងបណ្តាប្រទេស។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខគួរតែសម្របសម្រួលជាមួយភ្នាក់ងារនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ លើមុខងាររៀងៗខ្លួន ដើម្បីលើកកម្ពស់ការដោះស្រាយរួមនៃមូលហេតុបណ្តាលជម្លោះ រួមទាំងបញ្ហានៃការអភិវឌ្ឍអន់ខ្សោយ វិសមភាព តាមនោះ ជួយឧបត្ថម្ភដល់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីទប់ស្កាត់ជម្លោះ និងរក្សាសន្តិភាពប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ