វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) - ថ្លែងមតិក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ លើភាពចាំបាច់សម្រាប់សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខ ដោយត្រូវមានវិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល 

កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រព្រឹត្តទៅសម័យប្រជុំពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីកិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ ក្រោមប្រធានបទ “ការរំលឹកដល់ខួបលើកទី ២៥ នៃសេចក្តីសម្រេចចិត្តលេខ ១២៦៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  និងខួបលើកទី ៧៥ នៃអនុសញ្ញាទីក្រុង ហ្សឺណែវ”។

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ - ảnh 1ទិដ្ឋភាពសម័យប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបថតឯកសារ៖ Kyodo/TTXVN)

ថ្លែងមតិក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខ ដោយត្រូវមានវិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះ មធ្យោបាយដ៏ល្អបំផុតគឺត្រូវដោះស្រាយបញ្ហាឫសគល់នៃជម្លោះ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនា និងការផ្សះផ្សា។ តំណាងវៀតណាមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះត្រូវគោរពយ៉ាងតឹងរ៉ឹងជាមួយច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ចំនួនបួន និងដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

សេចក្តីសម្រេចចិត្តលេខ ១២៦៥ ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ១៩៩៩ ជាលើកដំបូងបានទទួលស្គាល់ការការពារជនស៊ីវិលក្នុងជម្លោះថា ជាបញ្ហាសំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបានក្លាយជាប្រធានបទប្រចាំឆ្នាំផ្លូវការនៅក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ចំនួនបួន និងពិធីសារបំពេញបន្ថែមចំនួនបី ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិដើម្បីការពារជនរងគ្រោះ ក្នុងជម្លោះប្រដាប់អាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ