វៀតណាមអំពាវនាវឱ្យបង្កើនការដោះស្រាយបញ្ហាប្រឈមនៅអាហ្វ្រិកខាងលិចនិងតំបន់ Sahel
(VOVWORLD) - នៅថ្ងៃទី ៨ ខែកក្កដា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប ) បានបើកកិច្ចប្រជុំជាប្រចាំ ដើម្បីស្តាប់របាយការណ៍ស្តីពីស្ថានភាពនៅអាហ្វ្រិកខាងលិចនិងតំបន់សាហេល (Sahel)។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅអាហ្វ្រិកខាងលិចនិងសាហេល (រូបថត៖ VOV) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ទីប្រឹក្សាឯកអគ្គរដ្ឋទូត អនុប្រ ធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប លោកស្រី Nguyen Phuong Tra បាន កត់សម្គាល់ពីការវិវឌ្ឍន៍វិជ្ជមាននៃនយោបាយនៅក្នុងតំបន់ ជាពិសេសរដ្ឋាភិបាលនិងសភាដែលទើបនឹងបង្កើតថ្មីនៅប្រទេសមួយចំនួន។ តំណាង វៀតណាមបានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខ និងមនុស្សធម៌នៅអាហ្វ្រិក ខាង លិចនិងសាហេលនិងបានថ្កោលទោសការវាយប្រហារទៅលើជនស៊ីវិល ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាពង្រឹងការការពារជនស៊ីវិលនិងធានាសុវត្ថិភាពសម្រាប់បុគ្គលិក នៃបេសកកម្មអង្គការសហប្រជាជាតិនិងកម្លាំងរក្សាសន្តិភាពនៃអ.ស.ប ដោយធានាថា ផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននិងប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌មិនត្រូវបានរារាំងឡើយ។
លោកស្រី Nguyen Phuong Tra បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់អ.ស.ប, UNOWAS អង្គការតំបន់និងកម្លាំង G5 Sahel ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងជំរុញដំណើរការនយោបាយក្នុងតំបន់។ ទន្ទឹមជាមួយគ្នានោះ តំណាង វៀតណាមបានអំពាវនាវឱ្យពង្រឹងវិធានការការទូតនៃការការពារការព្រមានជាមុន រាំងស្កាត់ជម្លោះនិងការផ្សះផ្សាក្នុងការដោះស្រាយជម្លោះនៅក្នុងតំបន់ រួមទាំងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុចំពោះសន្តិសុខក្នុងតំបន់ទៀតផង៕