វៀតណាមអំពាវនាវឱ្យបង្កើនសកម្មភាពផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន
(VOVWORLD) - នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិកាល ពីថ្ងៃទី ៣០ វិច្ឆិកា បានបើកសម័យប្រជុំពេញអង្គដើម្បីពិភាក្សា និងបោះឆ្នោតអនុម័ត លើសេចក្ដីសម្រេចចិត្តស្ដីពីបញ្ហាប៉ាឡេស្ទីន។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ។ (រូបថត៖ Pham Huan/VOV) |
តំណាងប្រទេសជាង ៤០ ដែលចូលរួម ថ្លែងមតិនៅសម័យប្រជុំ បានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏តានតឹងនាពេលថ្មីៗ នេះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន ស្ថានបេសកកម្ មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់នូវទស្សនៈដ៏ ខ្ជាប់ខ្ជួនរបស់វៀតណាមដែលថា បញ្ហាប៉ាឡេស្ទីនត្រូវតែដោះស្រាយដោយឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហ ប្រជាជាតិ។ ចាំបាច់ត្រូវធានាផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ជាពិសេស សិទ្ធិដែលមិនអាចរំលោភបានរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងនោះមានសិទ្ធិបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងមានអធិបតេយ្យភាពជាមួយហ្សេរុយសាឡឹមខាងកើតជា រដ្ឋធានី ដែលរួមរស់ដោយសន្តិភាព ជាមួយរដ្ឋអ៊ីស្រាអែល ជាមួយនឹង ខ្សែបន្ទាត់ ព្រំដែនប្រកបដោយសុវត្ថិភាពនិងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។
លោកឯកអគ្គរដ្ឋទូតវៀតណាមចាត់ទុកថា ចាំបាច់ត្រូវបង្កើតបរិយាកាស អំណោយផលសម្រាប់ការចរចា ហើយជៀសវាងរាល់សកម្មភាពដែលបណ្ដាលឲ្យ ស្ថានភាពកាន់តែស្មុគស្មាញ។ វៀតណាមបញ្ជាក់ថា នឹងគាំទ្រចំពោះគំនិតផ្តួចផ្តើម ទាំងអស់របស់សហគមន៍អន្តរជាតិ ដើម្បីជំរុញដំណើរការសន្តិភាព និងស្វែងរក ដំណោះស្រាយយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន។ ខណៈពេលដែលមិនទាន់មាន ដំណោះស្រាយចុងក្រោយនៅឡើយ វៀតណាមគាំទ្រ ហើយអំពាវនាវឲ្យដៃគូអន្តរជាតិ បង្កើនសកម្មភាពផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន៕