វៀតណាមអំពាវនាវឱ្យភាគីនានានៅយេម៉ែនតភ្ជាប់កិច្ចចរចាសន្តិភាពឡើងវិញ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានអំពាវនាវឱ្យភាគីនានានៅយេម៉ែន បញ្ឈប់ការប្រយុទ្ធគ្នានិងតភ្ជាប់កិច្ចចរចាសន្តិភាពឡើងវិញ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពយេម៉ែន |
នាថ្ងៃទី ១៥ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រុំពិភាក្សា អំពីស្ថានភាពនៅ យេម៉ែននាពេលកន្លងមក តាមរយៈរាយការណ៍បច្ចុប្បន្នភាព របស់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកយេម៉ែនលោក Martin Griffith និងអគ្គលេខាធិការរងនៃអង្គការ សហប្រជាជាតិទទួលបន្ទុកបញ្ហាមនុស្សធម៌ Mark Lowcock។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានអំពាវនាវឱ្យភាគីនានានៅយេម៉ែន បញ្ឈប់ការប្រយុទ្ធគ្នានិងតភ្ជាប់កិច្ចចរចាសន្តិភាពឡើងវិញ។
ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធគ្នាថ្មីៗនេះនៅក្នុងប្រទេសយេម៉ែន ក៏ដូចជាការជ្រើសរើសនិងប្រើប្រាស់កុមារក្នុងគោលដៅហឹង្សា។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh ក៏ដូចជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសទទួលបន្ទុកយេម៉ែននិងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិក្នុងការជំរុញដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយសម្រាប់យេម៉ែន៕