វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ីបញ្ចប់ជម្លោះ

(VOVWORLD) - បណ្តាប្រទេសបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ីបញ្ចប់ការប្រយុទ្ធគ្នា អនុវត្តតាមបទឈប់បាញ់មនុស្សធម៌ ធានាការអភិក្រមមនុស្សធម៌យ៉ាងពេញលេញ និងឆ្ពោះទៅរកដំណោះស្រាយនយោបាយសម្រាប់បញ្ហាលីប៊ី។
វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ីបញ្ចប់ជម្លោះ - ảnh 1 ការប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (រូបថត៖ Pham Huan / VOV)

ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិកាលពីថ្ងៃទី ៥ ឧសភា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាគ្សាស្ដីពីស្ថានភាពនៅលីប៊ី ។ បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពសង្គ្រាមដែលកំពុងកើនឡើងក៏ដូចជាផលប៉ះពាល់ អំពីសន្តិសុខ និងមនុស្សធម៌នៅលីប៊ីនាពេលថ្មីៗនេះ ជាពិសេសគឺការវាយប្រហារទៅលើជនស៊ីវិលមូលដ្ឋានស៊ីវិល។ បណ្តាប្រទេសបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ីបញ្ចប់ការប្រយុទ្ធគ្នា អនុវត្តតាមបទឈប់បាញ់មនុស្សធម៌ ធានាការអភិក្រមមនុស្សធម៌យ៉ាងពេញលេញ និងឆ្ពោះទៅរកដំណោះស្រាយនយោបាយសម្រាប់បញ្ហាលីប៊ី។

ឯកអគ្គរដ្ឋទូត លោក Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យភាគីទាក់ទិននានាគោរពច្បាប់មនុស្សធម៌អន្តរ ជាតិ បញ្ចប់ អំពើហឹង្សា សំដៅទៅលើជនស៊ីវិល មូលដ្ឋានស៊ីវិល ហើយធានាការអភិក្រមមនុស្សធម៌ក្នុងបរិបទនៃជំងឺរាតត្បាតសកល Covid – 19។ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh បានសង្កត់ធ្ងន់អំពីការគាំទ្រដំណោះស្រាយនយោបាយ ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាពរបស់លីប៊ី ហើយត្រូវបានប្រជាជនលីប៊ីដឹកនាំនិងគ្រប់គ្រង ព្រមទាំងអំពាវនាវដល់ភាគីនានានៅលីប៊ីគោរព បទឈប់បាញ់មនុស្សធម៌ និងវិលត្រឡប់ចូលតុចរចាវិញយ៉ាងឆាប់ៗ ក្នុងក្របខ័ណ្ឌនយោបាយ យោធា និងសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៥១០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ