វៀតណាមអំពាវនាវឱ្យមានការកំណែទម្រង់សកម្មភាពរក្សាសន្តិភាព

(VOVWORLD) - នៅថ្ងៃទី ២៨ ខែមីនា ក្រុមប្រឹក្សារក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់បើកចំហមួយក្រោមប្រធានបទ"សកម្មភាពរួម ដើម្បីពង្រឹងកិច្ច ប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព" ។
  វៀតណាមអំពាវនាវឱ្យមានការកំណែទម្រង់សកម្មភាពរក្សាសន្តិភាព - ảnh 1  វៀតណាមអំពាវនាវឱ្យមានការកំណែទម្រង់សកម្មភាពរក្សាសន្តិភាព 

 នៅថ្ងៃទី ២៨ ខែមីនា ក្រុមប្រឹក្សារក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់បើកចំហមួយ ក្រោមប្រធានបទ"សកម្មភាព រួម ដើម្បីពង្រឹងកិច្ចប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព" ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមអមអង្គការសហប្រជាជាតិ បាន សង្កត់ធ្ងន់ថាសកម្មភាពរក្សាសន្តិភាពគួរតែធ្វើកំណែទម្រង់ដើម្បីឆ្លើយតប បញ្ហាប្រឈមដ៏ ស្មុគស្មាញឲ្យប្រសិទ្ធភាពនាបច្ចុប្បន្ន។ វៀតណាមបាន អបអរសាទរចំពោះការខិតខំប្រឹងប្រែងក្នុងការរៀបចំ និងបែងចែកប្រភព កម្លាំង ឱ្យបានសក្តិសមដើម្បីទប់ស្កាត់ជម្លោះ កសាង និងថែរក្សាសន្តិភាព ឲ្យបានរឹងមាំ ផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga បានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តក្នុងសកម្មភាពថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនោះ មានការដាក់ដំណើរការមន្ទីរ ពេទ្យកំរិត២ និងបញ្ជូន យុទ្ធនារីវៀតណាមទៅចូលរួមការរក្សានិងកសាងសន្តិភាព នៅប្រទេសស៊ូដង់ខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ