វៀតណាមអំពាវនាវឱ្យមានការដោះស្រាយជំលោះនៅ Bosnia – Herzegovina ដោយសន្តិវិធី

(VOVWORLD) -  នាថ្ងៃទី ២៩ មិថុនា ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅ Bosnia និង Herzegivina។

វៀតណាមអំពាវនាវឱ្យមានការដោះស្រាយជំលោះនៅ Bosnia – Herzegovina ដោយសន្តិវិធី - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅ Bosnia និង Herzegivina ដែលនៅតែបន្តអភិវឌ្ឍ យ៉ាងស្មុគស្មាញ ប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សាមគ្គីភាពនិងវិបុលភាពរបស់ប្រទេសនេះ និងប្រជា ជន។ ទន្ទឹមជាមួយគ្នានោះ លោកបានអំពាវនាវ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រឈម ស្ថិរភាពស្ថានភាពនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចនិងកែលំអជីវភាពរស់នៅរបស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធចាំបាច់ត្រូវលើកកម្ពស់ការកសាងជំនឿទុកចិត្ត ការសន្ទនាដើម្បីជំនះការខ្វែងគំនិតនិងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ រួមទាំងការគាំទ្រពីសហគមន៍អន្តរជាតិ និងតម្រូវការគោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ Bosnia និង Herzegivina ផងដែរ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមគាំទ្រការគោរពច្បាប់អន្តរជាតិ គាំទ្រតួនាទីរបស់ស្ថាប័នក្នុងតំបន់ ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិនិងតំបន់ ក៏ដូចជា គាំទ្រដល់ការដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានអ្នកសម្រុះសម្រួល ហើយបានស្នើឱ្យភាគីជួបសន្ទនា ដើម្បីស្វែងរកទស្សនៈរួម ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងប្រទេសនេះនិងតំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ