វៀតណាមអំពាវនាវឱ្យមានសន្តិសុខសម្រាប់ប្រជាជនម៉ាលី
(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំតាមអនឡាញ់ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពរបស់ប្រទេស ម៉ាលី និងសកម្មភាពរបស់ក្រុមបេសកកម្ម អ. ស.បប្រចាំនៅប្រទេសម៉ាលី (MINUSMA) ក្នុងរយៈពេល ៣ ខែកន្លងមកផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) រៀបចំកិច្ចប្រជុំតាមអនឡាញ់ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពរបស់ប្រទេសម៉ាលី (រូបថត៖ UN) |
យោងតាមវាយតម្លៃរបស់ លោក Mahamat Saleh Annadif បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថាដំណើរការនយោបាយនិងការអនុវត្តកិច្ចព្រមព្រៀងស្តីពីសន្តិភាពនិងការផ្សះផ្សាជាតិនាឆ្នាំ ២០១៥ សម្រេចបាននូវវឌ្ឍនភាពវិជ្ជមានមួយចំនួនក្នុងរយៈពេលកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសន្តិសុខនៅម៉ាលីនៅមិនទាន់ត្រូវបានធ្វើឱ្យប្រសើរឡើង ហើយសកម្មភាពរសប់ក្រុមភេរវករនិងក្រុមប្រដាប់អាវុធនៅប្រទេសនេះក៏មិនទាន់បានថយចុះនៅឡើយ។ ម្យ៉ាងវិញទៀត ស្ថានភាពមនុស្សធម៌នៅតែមានការព្រួយបារម្ភផងដែរ។ អញ្ជើញចូលរួមក្នុងសម័យ ប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មប្រចាំវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជន ជាពិសេស ស្ត្រីនិងកុមារ រួមទាំងកងកម្លាំងសន្តិសុខនៅម៉ាលីនិងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕