វៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយប្រទេសមីយ៉ាន់ម៉ាទប់ស្កាត់អំពើហិង្សា និងជំរុញកិច្ចសន្ទនានិងផ្សះផ្សាគ្នា

(VOVWORLD) - នាថ្ងៃទី ៩ ខែមេសា ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អេស្តូនៀ បារាំង អៀរឡង់ និងន័រវេស បានធ្វើសហអធិបតីក្នុងកិច្ចប្រជុំក្រោមទម្រង់ Arria ស្តីពីស្ថានភាពមីយ៉ាន់ម៉ាតាមប្រព័ន្ធវីដេអូ។
វៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយប្រទេសមីយ៉ាន់ម៉ាទប់ស្កាត់អំពើហិង្សា និងជំរុញកិច្ចសន្ទនានិងផ្សះផ្សាគ្នា - ảnh 1ប៉ូលីសរឹតបន្តឹងសន្តិសុខពីនៅខ័ណ្ឌ Hlaingthaya ទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

កិច្ចប្រជុំតាមទម្រង់ Arria គឺជាទម្រង់ប្រជុំក្រៅផ្លូវការមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗ ដែលទើបតែកកើតឡើង ដោយមានការចូលរួមពីបណ្តាប្រទេសទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាអង្គការពាក់ព័ន្ធនានាផងដែរ។

អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថាអាទិភាពកំពូលនាពេលបច្ចុប្បន្ន គឺធានាអាយុជីវិត សន្តិសុខ និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា និងជំនួយមនុស្សធម៌ដោយមិនត្រូវរារាំងដល់អ្នកដែលត្រូវការជំនួយ ជាពិសេសគឺក្រុមមនុស្សងាយរងគ្រោះ ក្នុងសង្គម។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់ភាគីពាក់ព័ន្ធនានានៅប្រទេសមីយ៉ាន់ម៉ា ឲ្យអត់ធ្មត់ដើម្បីជៀសវាងពីការផ្ទុះអំពើហឹង្សា ព្រមទាំងជម្រុញការធ្វើកិច្ចសន្ទនា និងផ្សះផ្សារគ្នាតាមឆន្ទៈនិងសេចក្តីបំណងប្រាថ្នារបស់ប្រជាជន ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ