វៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភស៊ីរីក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៧ ខែតុលា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូប្រចាំខែ ដើម្បីពិភាក្សាលើស្ថានភាពនៅស៊ីរី។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
នៅទីនេះ ភាគីវៀតណាមបានអំពាវនាវឲ្យសហគមន៍អន្តរជាតិពង្រឹងការជួយឧបត្ថម្ភដល់ស៊ីរី ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារផងដែរ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីបញ្ហាប្រឈមរបស់ប្រជាជនស៊ីរីរាប់លាននាក់ ជាពិសេសគឺការស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិល ដោយសារជំលោះ ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច និងការរាតត្បាតនៃជំងឺកូវីដ ១៩ ទៅលើស្ថានភាពមនុស្សធម៌។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីជួយប្រជាជនស៊ីរី ក្នុងការស្វែងរកដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយ ក៏ដូចជាពង្រឹងការផ្ដល់ជំនួយមនុស្សធម៌នៅក្នុងបរិបទបច្ចុប្បន្ននេះផងដែរ៕