វៀតណាមអំពាវនាវឲ្យដាក់ផលប្រយោជន៍របស់ប្រជាជនជាស្នូលក្នុងគ្រប់គោលនយោបាយនិងសកម្មភាព

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ ត្រូវយកផលប្រយោជន៍របស់ប្រជាជនធ្វើជាស្នូលនៃគ្រប់គោលនយោបាយនិងសកម្មភាព ហើយផ្ដល់អាទិភាពចម្បងដល់កិច្ចការពារសុខភាព អាយុ ជីវិតមនុស្ស ធានាឲ្យប្រជាជនគ្រប់រូបនៅប្រទេសនិងតំបន់ទាំងឡាយអាច មានវ៉ាក់សាំងនិងថ្នាំព្យាបាលជម្ងឺ Covid-19 ដោយតម្លៃសមរម្យ។ 

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ វិច្ឆិការ វេទិកាសន្តិភាពទីក្រុងប៉ារីសលើក ទី៣ (PPF 3) ក្រោមមូលបទ “ប្រឈមមុខនឹង Covid-19៖ ឈានចូលពិភព លោកមួយដ៏ល្អប្រសើរជាង” បានប្រព្រឹត្តទៅនៅប្រទេសបារាំង ក្នុង គោលដៅពិភាក្សាអំពីវិធានការឆ្លើយតបនឹងបញ្ហាប្រឈមបណ្ដាលមកពីជម្ងឺ Covid-19 ហើយឆ្លៀតយកឱកាសដើម្បីកសាងពិភពលោកមួយប្រកប ដោយចីរភាពជាងមុន។  

វៀតណាមអំពាវនាវឲ្យដាក់ផលប្រយោជន៍របស់ប្រជាជនជាស្នូលក្នុងគ្រប់គោលនយោបាយនិងសកម្មភាព - ảnh 1 លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញផ្ញើរសារទៅវេទិកាសន្តិភាពទីក្រុងប៉ារីសលើកទី៣។ (រូបថត៖ VGP)

ក្នុងសារផ្ញើរមកវេទិកា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនៃវេទិកាលើកនេះ។ លោក បានឲ្យដឹងថា ដោយការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល និងកិច្ចសហប្រតិបត្តិការយ៉ាង សកម្មជាមួយប្រទេស អង្គការអន្តរជាតិជាច្រើននោះ រហូតមកដល់ពេល នេះ វៀតណាមបានគ្រប់គ្រងជម្ងឺរាតត្បាត Covid-19 ជាស្ថាពរ ថែរក្សាសន្តិ សុខសង្គម ហើយកំពុងស្ដារសេដ្ឋកិច្ចឡើងវិញ។ លោកនាយករដ្ឋមន្រ្តីចាត់ ទុកថា ជម្ងឺរាតត្បាត Covid-19 បានបង្កឡើងវិបត្តិជាសកលខាងសុខា ភិបាល សេដ្ឋកិច្ច សង្គម និងមនុស្ស។ នេះជាបញ្ហាប្រឈមរួមដែលមនុស្ស លោកត្រូវរួមដៃគ្នាដោះស្រាយតាមរយៈសាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិ បត្តិការពហុភាគី ក៏ដូចជាការធ្វើសកម្មភាពនៅទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកលោក សំដៅធានាឲ្យគ្មានប្រជាជននរណាម្នាក់ឬប្រទេសណា មួយត្រូវបំភ្លេចចោល។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ ត្រូវយកផលប្រយោជន៍របស់ប្រជាជនធ្វើជាស្នូលនៃគ្រប់គោលនយោបាយនិងសកម្មភាព ហើយផ្ដល់អាទិភាពចម្បងដល់កិច្ចការពារសុខភាព អាយុ ជីវិតមនុស្ស ធានាឲ្យប្រជាជនគ្រប់រូបនៅប្រទេសនិងតំបន់ទាំងឡាយអាច មានវ៉ាក់សាំងនិងថ្នាំព្យាបាលជម្ងឺ Covid-19 ដោយតម្លៃសមរម្យ។ ទន្ទឹមនឹង នោះ បណ្ដាប្រទេសចាំបាច់ត្រូវថែរក្សាការសន្យាហើយខិតខំប្រឹងប្រែង អនុវត្តរបៀបវារៈឆ្នាំ២០៣០និងការសន្យានានាស្ដីពីការប្រែប្រួលអាកាស ធាតុ ជាពិសេសគឺបង្កលក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ បច្ចេកវិទ្យានិងពាណិជ្ជកម្មដល់ក្រុមប្រទេសកំពុងអភិវឌ្ឍដើម្បីអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ