វៀតណាមអំពាវនាវឲ្យធ្វើកិច្ចសន្ទនាឆ្ពោះទៅរកដំណោះស្រាយសមហេតុផលដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ា

(VOVWORLD) - វៀតណាមបានសង្កត់ធ្ងន់ថា ត្រូវបញ្ឈប់អំពើហឹង្សា ភ្លាមមួយរំពិច ដើម្បីធ្វើឲ្យស្ថានភាពមានស្ថិរភាពឡើងវិញ ធានាសុវត្ថិភាពសម្រាប់ជន ស៊ីវិល; អំពាវនាវឲ្យមានការអត់ធ្មត់ជាដាច់ខាត ដំណើរការកិច្ចសន្ទនាដើម្បីឆ្ពោះទៅរក ដំណោះស្រាយមួយដ៏សមហេតុផល អនុលោមតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ មីយ៉ាន់ម៉ាក៏ដូចជាឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជន បង្កលក្ខណៈងាយស្រួលសម្រាប់ ដំណើរការប្រជាធិបតេយ្យដោយប្រព្រឹត្តទៅយ៉ាងរលូន។ 

វៀតណាមអំពាវនាវឲ្យធ្វើកិច្ចសន្ទនាឆ្ពោះទៅរកដំណោះស្រាយសមហេតុផលដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ា - ảnh 1ដូនជីមីយ៉ាន់ម៉ាម្នាក់លុតជង្គង់នៅចំពោះមុខក្រុមប៉ូលីសដើម្បីសូមអង្វរពួកគេ កុំឲ្យបាញ់សម្លាប់មាតុករ។ (រូបថត៖ The Guardian)
 នាថ្ងៃទី១០ មីនា (ម៉ោងទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ (អ.ស.ប) បានជួបប្រជុំគ្នាហើយអនុម័តលើសេចក្ដីថ្លែងការណ៍របស់ប្រធានក្រុម ប្រឹក្សាសន្តិសុខស្ដីពីស្ថានភាពនៅមីយ៉ាន់ម៉ា តាមសំណើររបស់អង់គ្លេស។
ជាក់ស្ដែងគឺ ក្រុមប្រឹក្សាសន្តិសុខបានសម្ដែងនូវការព្រួយបារម្ភចំពោះការវិវឌ្ឍ នាពេលថ្មីៗនេះ ក្រោយពីកងទ័ពប្រកាសស្ថានភាពអាសន្ននៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ កុម្ភៈ ក៏ដូចជាការឃាត់ខ្លួនសមាជិករដ្ឋាភិបាលនានា ហើយអំពាវនាវឲ្យដោះលែង បុគ្គលទាំងនេះភ្លាមមួយរំពិចផងដែរ។ ក្រុមប្រឹក្សាសន្តិសុខគាំទ្រយ៉ាងខ្លាំងចំពោះ តួនាទី និងការខិតខំប្រឹងប្រែងរបស់អាស៊ាន ការដែលអាស៊ានត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភ មីយ៉ាន់ម៉ា និងការចេញសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃទី២ មីនា ដែលក្នុងនោះបានរំលឹកឡើងវិញនូវគោលដៅនិងគោលការណ៍នៃធម្មនុញ្ញ អាស៊ាន ព្រមទាំងអំពាវនាវឲ្យភាគីនានារក្សាភាពអត់ធ្មត់ និងស្វែងរកដំណោះស្រាយ តាមរយៈកិច្ចសន្ទនានិងការផ្សះផ្សាផងដែរ។ ក្រុមប្រឹក្សាសន្តិសុខក៏បានបញ្ជាក់ពីការ គាំទ្រចំពោះប្រជាជនមីយ៉ាន់ម៉ា និងការសន្យាចំពោះអធិបតេយ្យភាព ឯករាជ្យ នយោបាយ បូរណភាពដែនដីនិងឯកភាពរបស់មីយ៉ាន់ម៉ា។
ចូលរួមចំណែកក្នុងការតាក់តែងសេចក្ដីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សា សន្តិសុខអ.ស.បខាងលើនេះដែរ វៀតណាមបានសង្កត់ធ្ងន់ថា ត្រូវបញ្ឈប់អំពើហឹង្សា ភ្លាមមួយរំពិច ដើម្បីធ្វើឲ្យស្ថានភាពមានស្ថិរភាពឡើងវិញ ធានាសុវត្ថិភាពសម្រាប់ជន ស៊ីវិល; អំពាវនាវឲ្យមានការអត់ធ្មត់ជាដាច់ខាត ដំណើរការកិច្ចសន្ទនាដើម្បីឆ្ពោះទៅរក ដំណោះស្រាយមួយដ៏សមហេតុផល អនុលោមតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ មីយ៉ាន់ម៉ាក៏ដូចជាឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជន បង្កលក្ខណៈងាយស្រួលសម្រាប់ ដំណើរការប្រជាធិបតេយ្យដោយប្រព្រឹត្តទៅយ៉ាងរលូន។ ជាងនេះទៅទៀត វៀតណាមក៏ បានជូនដំណឹងពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញកិច្ចសន្ទនា ស្វែងរក ដំណោះស្រាយសម្រាប់បញ្ហានេះ ហើយបញ្ជាក់ថាអាស៊ានត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភ មីយ៉ាន់ម៉ាដោយសុឆន្ទៈ សមស្របនឹងគោលដៅនិងគោលការណ៍នានានៃ ធម្មនុញ្ញអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ