វៀតណាមអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល

(VOVWORLD) - នាថ្ងៃទី ២៨ ខែឧសភា សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតសុខាភិបាលពិភពលោក (WHA77) បានបើកនៅទីក្រុងហ្សឺណែវ (ស្វីស) ។ គណៈប្រតិភូនៃក្រសួងសុខាភិបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី Nguyen Thi Lien Huong បានរួមចំណែកនិងពិភាក្សាយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំនេះ។

យោងតាមអនុរដ្ឋមន្ត្រី Nguyen Thi Lien Huong ជំងឺរាតត្បាតកូវីដ-១៩ បានសរឲ្យឃើញថា ប្រទេសជាច្រើនមិនទាន់ត្រៀមលក្ខណៈបានល្អដើម្បីឆ្លើយតបទៅនឹងការរីករាលដាលលើសកលលោកនោះទេ។ ដូច្នេះហើយ ប្រទេសទាំងអស់ត្រូវពង្រឹងសមត្ថភាព និងត្រៀមខ្លួនជាស្រេច ដើម្បីត្រៀមលក្ខណៈឱ្យបានល្អបំផុតសម្រាប់ជំងឺរាតត្បាតនាពេលអនាគត។ លើសពីនេះ បណ្តាប្រទេសក៏ត្រូវរួមសហការគ្នា ដើម្បីកាត់បន្ថយការគំរាមកំហែងដល់សន្តិសុខសុខាភិបាលសកល ឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ហានិភ័យសុខភាពដែលអាចកើតមាន ជាពិសេសការគំរាមកំហែងផ្នែកសុខាភិបាលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ នៅឯ WHA77 វៀតណាមអំពាវនាវឱ្យបណ្តាប្រទេសរួមសហការគ្នា តាមនោះ ឆ្ពោះទៅរកគោលដៅនែការទទួលបានសេវាវេជ្ជសាស្រ្ត ឱសថ វ៉ាក់សាំង ឬផលិតផលជីវសាស្រ្ត ប្រកបដដោយសមភាព។

វៀតណាមអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល - ảnh 1អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Lien Huong ។ រូបថត៖ TTXVN

ក្នុងក្របខ័ណ្ឌនៃ WHA77 បណ្តាប្រទេសនឹងពិចារណាអនុម័តលើឯកសារអន្តរជាតិថ្មីស្តីពីជំងឺរាតត្បាតនិងបទប្បញ្ញត្តិសុខាភិបាលអន្តរជាតិ (IHR) វិសោធនកម្ម។ ប្រសិនបើឯកសារទាំងនេះត្រូវបានអនុម័ត វានឹងក្លាយជារបកគំហើញសម្រាប់ប្រព័ន្ធសុខាភិបាលសកលក្នុងការបង្ការនិងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងស្ថានភាពបន្ទាន់ផ្នែកសុខាភិបាល។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ គណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវបានតាមដានយ៉ាងដិតដល់នូវដំណើរការនេះ ផ្តល់មតិនិងរួមចំណែកលើកកម្ពស់សំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងខ្លឹមសារនៃកិច្ចចរចាឯកសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ