វៀតណាមអំពាវនាវឲ្យបង្កើនជំនួបសន្ទនានិងសហប្រតិបត្តិការដោះស្រាយរាល់បញ្ហាអំពីសិទ្ធិមនុស្ស
|
ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបើកកិច្ចប្រជុំប្រចាំលើកទី២៨នាថ្ងៃួទី
១៦មិនា (រូបថតៈAFP/TTXVN ) |
(VOVworld)-ថ្លែងមតិនៅសម័យបើកសប្តាហ៍ធ្វើការទី៣របស់កិច្ចប្រជុំសាមញ្ញ
លើកទី ២៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នៅទីស្នាក់ការអ.ស.បប្រចាំក្រុង
Geneva (ស្វីស) អំពីស្ថានភាពសិទ្ធមនុស្សលោក ឯកអគ្គរដ្ឋទូត Nguyen Trung
Thanh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប បានទទួល ស្គាល់
រាល់ការសន្យានិងកាយវិការវិជ្ជមានមួយចំនួន នាពេលថ្មីៗនេះរបស់ សាធារណ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អ៊ីរ៉ង់ និងម៉ីយ៉ានម៉ា។ ទាក់ទិនដល់ស.ប.ប.ក
លោក Nguyen Trung Thanh បានអះអាងថា វៀតណាមគាំទ្រភាគីនានា ក្នុងការ
ជួបសន្ទនា និងសហប្រតិបត្តិការដោះស្រាយរាល់ បញ្ហានៅសេសសល់។ ចំពោះបញ្ហាសិទ្ធិមនុស្សនៅអ៊ីរ៉ង់ លោក Nguyen Trung Thanh បានទទួលស្គាល់
វឌ្ឍនភាពនិងការសហប្រតិបត្តិការរបស់អ៊ីរ៉ង់ និងចាត់ ទិកថា អ៊ីរ៉ង់គប្បីរួម
ជាមួយភាគីទាក់ទិននានា ឆ្លៀតយករាល់សញ្ញាសកម្មទាំង អស់នេះ ដើម្បី
ឈានដល់ជំនួបសន្ទនាជាក់ស្តែង នឹងដោះស្រាយឲ្យសមស្រប បញ្ហាដែល
មានការរួមយកចិត្តទុកដាក់។ លោក Nguyen Trung Thanh ក៏បាន អបអរ
សាទរ ចំពោះរាល់សមិទ្ធិរបស់ម៉ីយ៉ាន់ម៉ា ក្នុងដំណើរការកំណែទម្រង់ ប្រជាធិប
តេយ្យ សម្រុះសម្រួលជាតិ ដូចជាស្ថិរភាពសង្គម អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើន
សមភាព ភេទជាដើម។ លោកបានចាត់ទុកថា សហគមន៍អន្តរជាតិត្រូវជួយ
ឧបត្ថម្ភម៉ីយ៉ានម៉ា ក្នុងការ បង្កើនសិទ្ធិរបស់ប្រជាជនដោយឈរលើមូលដ្ឋាន
ការជួបសន្ទនា។
តាងនាមសហគមអាស៊ាននិងក្នុងនាមជាអ្នកសម្របសម្រួលរបស់អាស៊ាន នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស២០១៥ លោក Nguyen Trung Thanh បានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិ ត្រូវមានវិធីសាស្រ្តបរានុម័ត មិនរើសអើងពេលដែលពិនិត្យ បញ្ហាសីទ្ធិមនុស្សនានា៕