វៀតណាមអំពាវនាវឲ្យបញ្ឈប់អំពើហឹង្សាទាំងអស់នៅមីយ៉ាន់ម៉ា
(VOVWORLD) - វៀតណាមដាស់តឿនឲ្យភាគីពាក់ព័ន្ធ អនុវត្តន៍ដោយទាន់ពេលវេលានិងគ្រប់ គ្រាន់នូវការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច ក្នុងនោះមានការធ្វើកិច្ចសន្ទនាប្រកប ដោយអត្ថន័យ សំដៅស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ចីរភាពនិងគ្រប់ ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ហើយបង្កលក្ខណៈងាយ ស្រួលសម្រាប់បេសកជនពិសេសរបស់អាស៊ាន អាចជួបប្រាស្រ័យជាមួយភាគីពាក់ព័ន្ធ ទាំងអស់។
បូលីសបាញ់គ្រាប់បែកផ្សែងបំបែកហ្វូងបាតុករនៅទីក្រុង Yangoon មីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ កុម្ភៈ។ (រូបថត៖ Reuters) |
នៅថ្ងៃទី៨ វិច្ឆិកា (តាមម៉ោងក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំដើម្បីស្ដាប់លោក Erywan Pehin រដ្ឋមន្រ្តីការ បរទេសទី២របស់ប្រ៊ុយណេនិងជាបេសកជនពិសេសរបស់អាស៊ានទទួលបន្ទុកបញ្ហា មីយ៉ាន់ម៉ា រាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់អាស៊ានពាក់ព័ន្ធ ដល់ស្ថានភាពប្រទេសនេះ។ ថ្លែងនៅកិច្ចប្រជុំ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានស្វាគមន៍រាល់ការវិវឌ្ឍន៍ ជាវិជ្ជមាននៅមីយ៉ាន់ម៉ាក្នុងពេលកន្លងមក ដូចជាការប្រកាសដោះលែងមនុស្សរាប់ ពាន់នាក់ដែលត្រូវឃុំខ្លួន។ តំណាងវៀតណាមអំពាវនាវឲ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ា បញ្ឈប់គ្រប់អំពើហឹង្សាទាំងអស់ ធានាអាយុជីវិត សុវត្ថិភាព សន្តិសុខសម្រាប់ប្រជាជន; ធានាការទទួលជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព មិនត្រូវអាក់ខាន សមស្រប នឹងច្បាប់មនុស្សធម៌អន្តរជាតិ ហើយផ្ដល់អាទិភាពដល់ការបង្ការទប់ស្កាត់និងគ្រប់គ្រង ជម្ងឺកូវីដ-១៩ផងដែរ។
វៀតណាមដាស់តឿនឲ្យភាគីពាក់ព័ន្ធ អនុវត្តន៍ដោយទាន់ពេលវេលានិងគ្រប់ គ្រាន់នូវការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច ក្នុងនោះមានការធ្វើកិច្ចសន្ទនាប្រកប ដោយអត្ថន័យ សំដៅស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ចីរភាពនិងគ្រប់ ជ្រុងជ្រោយដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ហើយបង្កលក្ខណៈងាយ ស្រួលសម្រាប់បេសកជនពិសេសរបស់អាស៊ាន អាចជួបប្រាស្រ័យជាមួយភាគីពាក់ព័ន្ធ ទាំងអស់។ តំណាងវៀតណាមបានសង្កត់ធ្ងន់ថា នៅពេលវេលាបច្ចុប្បន្ន សហគមន៍ អន្តរជាតិគួរតែរួមវិភាគទានប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ាទប់ ស្កាត់អំពើហឹង្សា ជួយសម្រួលដល់កិច្ចសន្ទនានិងការផ្សះផ្សា គោរពគោលការណ៍ឯក រាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងឯកភាពរបស់មីយ៉ាន់ម៉ាផងដែរ៕